ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ «មន្ទីរពេទ្យត្រូវរក្សានូវគុណភាពព្យាបាលអ្នកជំងឺ និងការដឹកនាំអង្គភាពមិនឱ្យធ្លាក់ចុះសូម្បីតែមួយមីលីម៉ែត្រ បន្ថែមពីលេីនោះត្រូវធ្វេីឲ្យប្រសេីរឡេីងជាលំដាប់» លើកឡើងក្នុងឱកាស ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបន្តពង្រឹងគុណការបម្រើសេវាសុខភាព ដោយផ្តោតសំខាន់លើការដឹកនាំក្នុងឯកភាព ក្រមសីលធម៌ បង្កើនការជឿទុកចិត្តពីអ្នកជំងឺ និងប្រជាពលរដ្ឋ ដោយរក្សាគុណភាព ប្រសិទ្ធភាព ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវធ្វើការងារក្រោមស្មារតីសាមគ្គីភាព រក្សានូវភាពខ្លាំង និងនវានុវត្តន៍ជានិច្ច ក្នុងនាមជាអង្គភាពធានាដំណោះស្រាយចុងក្រោយលេីសុខភាពប្រជាជន ប្រកបដោយប្រសិទ្ធភាពកម្រិតជាតិខ្ពស់បំផុត។
រាជធានីភ្នំពេញ៖ ទីស្តីការក្រសួងសុខាភិបាល ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦