Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវសម្រាប់ការពង្រឹងការអប់រំ និងការគ្រប់គ្រងបុគ្គលិកវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា
ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦​ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធអប់រំមុនបម្រើការការងារ (SPESHP) និងឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវសម្រាប់ការពង្រឹងការអប់រំ និងការគ្រប់គ្រងបុគ្គលិកវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។

គោលបំណងនៃសិក្ខាសាលានេះ មានដូចខាងក្រោម៖

១.ដើម្បីប្រមូលនូវមតិជាធាតុចូលបន្ថែមពីសមាជិកសមាជិកាពាក់ព័ន្ធក្នុងសិក្ខាសាលា

ដើម្បីបំពេញបង្រ្គប់នូវលទ្ធផល នៃការសិក្សាស្រាវជ្រាវនេះ

២.ដើម្បីផ្តល់ជាគំនិតជូនដល់ក្រសួងសុខាភិបាល ក៏ដូចជាផ្នែកបណ្តុះបណ្តាលវិស័យសុខាភិបាល ដោយផ្អែកលើស្ថានភាពជាក់ស្តែង ក្នុងការពង្រឹងកិច្ចបណ្តុះបណ្តាលឲ្យមានគុណភាព និងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការពង្រឹងវិស័យសុខាភិបាលឆ្ពោះទៅរកការក្របដណ្តប់សុខភាពជាសកល។

សូមបញ្ជាក់ផងដែរថា អង្គពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ថ្នាក់ដឹកនាំ នាយកដ្ឋានចំណុះក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការ នៃគណៈកម្មាធិការ

ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (Accreditation Committee of Cambodia-ACC)

មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ ទាំង៤ គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលសាធារណៈ និងឯកជន គណៈវិជ្ជាជីវៈទាំង៥ សមាគមវិជ្ជាជីវៈសុខាភិបាល ដៃគូអភិវឌ្ឍន៍ ទីប្រឹក្សា និងបុគ្គលិក នៃគម្រោង SPESHP សរុបចំនួន ៧០ នាក់។

ភ្ជាប់ជាមួយសិក្ខាសាលា ឯកឧត្តមសាស្ត្រាចារ្យ ក៏បានចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារបច្ចេកទេស របស់ធនាគារពិភពលោក ដែលបានមកបំពេញបេសកកម្មវាយតម្លៃលើការងារបន្ថែមថវិកា និងបន្តរយៈពេលគម្រោង (additional financing) ដឹកនាំដោយ លោកវេជ្ជបណ្ឌិត Sang Minh Le អ្នកឯកទេសជាន់ខ្ពស់ផ្នែកសុខាភិបាល នៃធនាគារពិភពលោក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15