រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ គណៈកម្មការប្រតិបត្តិ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) ដឹកនាំដោយ ឯកឧត្តមសាស្រ្តចារ្យ កុយ វ៉ាននី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិ និងឯកឧត្តមសាស្រ្តចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការផ្តល់ការពិគ្រោះប្រឹក្សា នៃគ.ទ.គ.ស.។
កិច្ចប្រជុំគោលបំណងពិនិត្យ និងពិភាក្សាទៅលើ៖
១.ការធ្វើបច្ចុប្បន្នភាពស្តង់ដាទទួលស្គាល់គុណភាពសេវា របស់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីប្រើប្រាស់វាយតម្លៃការទទួលស្គាល់គុណភាព សម្រាប់មន្ទីរពេទ្យសាធារណៈ ឯកជន និងមណ្ឌលសុខភាព
២.សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់ គ.ទ.គ.ស.
៣.សេចក្តីព្រាងឯកសារមួយចំនួនសម្រាប់ដំណើរការ គ.ទ.គ.ស.។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក លោកស្រី សមាជិក និងអ្នកជំនាញ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.)។