រដ្ឋមន្រ្តីសុខាភិបាល៖ «ការពារបរិស្ថាន គឺការពារសុខភាព និងការពារអនាគតរបស់យើង។»
បរិស្ថាន និងសុខភាព ជាបញ្ហាប្រឈមដ៏ធំមួយនៃសម័យកាលបច្ចុប្បន្ន។
ទឹក ដី ខ្យល់ និងការបំពុលបរិស្ថានប្រចាំថ្ងៃមានផលវិបាកដោយផ្ទាល់ទៅលើសុខភាពមនុស្ស ទាំងពេលចំពោះមុខ និងរយៈពេលវែង ដែល៖
- ទទួលខុសត្រូវចំពោះការស្លាប់ប្រហែល ២៥% នៅទូទាំងពិភពលោក
- រួមចំណែកបណ្តាលឱ្យកើតជំងឺមហារីក និងជំងឺរុំារ៉ៃទាំងឡាយ
- ប៉ះពាល់ដល់សត្វ និងប្រព័ន្ធអេកូឡូស៊ីផងដែរ។
ប្រឈមមុខនឹងការពិតនេះ ក្រសួងសុខាភិបាល សហការជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រយុទ្ធសាស្រ្តសុខភាពតែមួយ (ONE HEALTH) ដោយរួមបញ្ចូល៖
ទី១ សុខភាពមនុស្ស
ទី២ សុខភាពសត្វ
ទី៣ ការការពារបរិស្ថាន។
“ការការពារធម្មជាតិ មានន័យថាការការពារជីវិត”។
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន ស្តីពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព និងពិធីប្រគល់ធុងសំរាមជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ដើម្បីចែកជូនដល់គ្រប់មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់។