ខេត្តកំពង់ចាម៖ ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ដ្រី បានអញ្ជើញដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ចុះតាមដានការអនុវត្តច្បាប់ គោលនយោបាយ អនុសាសន៍របស់រាជរដ្ឋាភិបាល និងអនុសញ្ញាស្តីពី ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ី-ដ/CEDAW)។
បន្ថែមពីនេះគឺដើម្បីស្វែងយល់ និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តក្នុងគោលបំណង៖
-ចុះតាមដានការអនុវត្តច្បាប់ គោលនយោបាយ និងអនុសាសន៍ ១២ចំណុចរបស់រាជរដ្ឋាភិបាល
-ប្រមូលទិន្នន័យពីមន្ទីរជុំវិញខេត្ត ដើម្បីចងក្រងរបាយការណ៍ ក.ជ.ក.ស
-ស្វែងយល់ពីបញ្ហាប្រឈម និងវិធានការដោះស្រាយសម្រាប់ស្រ្តី។
សូមបញ្ជាក់ជូនថា សមាសសភាពចូលរួមមាន៖ ប្រធានពន្ធនាគារខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធាន សាលាដំបូងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត អង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ និងជួបពិភាក្សាជាមួយឯកឧត្តមអភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាម។