Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងចុងក្រោយអនុក្រឹត្យ ស្តីពីការកំណត់លក្ខណៈ វិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាន
ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងចុងក្រោយ អនុក្រឹត្យ ស្តីពីការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់បង្កើតទារកដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅសណ្ឋាគារណូវ៉ូថែល។

គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់គឺ៖

- ឆ្លុះបញ្ចាំងខ្លឹមសារប្រមូលធាតុចូលសំខាន់ៗ ពីគ្រប់វិស័យពាក់ព័ន្ធ ដើម្បីពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់នៃការកំណត់យុទ្ធសាស្ត្រ ជាអាទិភាពក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់លក្ខណៈ វិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាន។

- រៀបចំសេចក្តីព្រាងខ្លឹមសារអនុក្រឹត្យ ស្តីពីការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាន ឲ្យមានសង្គតភាព និងភាពត្រឹមត្រូវ ជឿទុកចិត្តបានពីគ្រប់វិស័យពាក់ព័ន្ធ។

ក្នុងដំណើរការនៃសិក្ខាសាលាពិគ្រោះយោបល់មានសមាសភាពចូលរួមពីគណះកម្មាធិការបច្ចេកទេសអប់រំកុមារតូចតាមវិស័យពាក់ព័ន្ធ នៃគណះកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូច ៥១ រូប អង្គការដៃគូអភិវឌ្ឍន៍ ៥ រូប និងវិស័យឯកជន ៥ រូប សរុបអ្នកចូលរួមទាំងអស់មានចំនួន ៦១ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6