Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការសល្យសាស្ត្រ សម្ភព និងសណ្តំថ្នាក់ជាតិនៃក្រសួងសុខាភិបាល
ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៦

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសល្យសាស្ត្រ សម្ពព និងសណ្តំថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការសល្យសាស្ត្រ សម្ពព និងសណ្តំថ្នាក់ជាតិ នៃក្រសួងសុខាភិបាលតាមប្រព័ន្ធសប្បនិម្មិត Zoom ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីរៀបចំចាប់ផ្តើមអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ២០២៦-២០៣៥ (NSOAP)។ ឯកឧត្តមសាស្ត្រាចារ្យ បាន រំលឹកឡើងវិញពីសកម្មភាពអាទិភាព និងសូចនាការសំខាន់ដែលមានចែងនៅក្នុង NSOAP និងអំពីការងារសំខាន់ៗ ដែលមន្ទីរពេទ្យទាំងអស់ មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែករាជធានីខេត្តCPA3 និងមន្ទីរពេទ្យបង្អែកកម្រិតពីរCPA2 ត្រូវយកចិត្តទុកដាកជាពិសេស សម្រាប់ការបម្រើសេវាសល្យសាស្រ្ត សម្ភព និងសណ្តំ ជូនដល់អ្នកជំងឺដើម្បីធានាបានការបំពេញការងារជាប្រក្រតី ក្រោយទទួលការព្យាបាលថែទាំពីសេវាសល្យសាស្រ្តសម្ភពនិងសណ្តំ។

ឯកឧត្តមសាស្ត្រាចារ្យ លើកទឹកចិត្តឱ្យមន្ទីរពេទ្យកម្រិក២ CPA2 រៀបចំក្រុមការងារសល្យសាស្រ្ត សម្ភព និងសណ្តំដើម្បីធានាអនុវត្តការងារប្រកបដោយប្រសិទ្ធភាពស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ២០២៦-២០៣៥(NSOAP) ។ គ្រប់មន្ទីរពេទ្យត្រូវរៀបចំកត់ត្រា ប្រមូលទិន្នន័យសម្រាប់ឆ្លើយតបសូចនាការសំខាន់ៗ ដែលមានចែងក្នុង NSOAP ការប្រើប្រាស់ទិន្នន័យសម្រាប់ការសម្រេចចិត្ត និងរៀបចំគោលនយោបាយនានា ដែលមានកម្មវិធី Data-Centered Leadership (DCL) គាំទ្រដោយអង្គការ Vital Strategies។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មការសល្យសាស្ត្រ សម្ពព និងសណ្តំថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាលរាជធានីខេត្ត មន្ទីរពេទ្យបង្អែករាជធានី ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ក្រុមការងារ សល្យសាស្ត្រ សម្ពព និងសណ្តំថ្នាក់មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែកកម្រិត២ តំណាងអង្គការសុខភាពពិភពលោក អង្គការ  Vital Strategies ចូលរួមតាមប្រព័ន្ធ Zoomសរុបចំនួនប្រមាណ ៤៥០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19