រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមក្នុង "កិច្ចប្រជុំគណ:កម្មការអន្តរក្រសួង សម្រាប់រៀបចំ និងចងក្រង ផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម" លើកទី១ ដែលរៀបចំនៅទីស្តីការក្រសួងផែនការ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណ:កម្មការអន្តរក្រសួង សម្រាប់រៀបចំ និងចងក្រង ផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម (គ.ស.ក.វ.) ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បី៖ (១)ផ្សព្វផ្សាយសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលលេខ៣៥ សសរ ចុះថ្ងៃទី១៩ មីនា ឆ្នាំ២០២៦ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង សម្រាប់ការរៀបចំ និងចងក្រងផែនការមេ តភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម (២)ផ្សព្វផ្សាយការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការអន្តរក្រសួង សម្រាប់ការរៀបចំ និងចងក្រងផែនការមេ តភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម និងការបង្កើតក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងសម្រាប់ការរៀបចំនិង ចងក្រងផែនការ មេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម និង(៣)ពិភាក្សា និងចែករំលែកព៌ត័មាននានា ដែលទាក់ទងនឹងការចងក្រងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធានអចិន្ត្រៃយ៍ សមាជិក សមាជិកា នៃ គណ:កម្មការអន្តរក្រសួង(គ.ស.ក.វ.) និងក្រុមការងារបច្ចេកទេស ព្រមទាំងតំណាងក្រសួង ស្ថាប័ន រាជធានី ខេត្ត ពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងផែនការ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៤៥ រូប ។