Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅសហព័ន្ធស្វីស
ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៣រោច  ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព. ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងសុខាភិបាល ជួបប្រជុំពិភាក្សាជាមួយក្រុមការងារជំនាញ ដឹកនាំដោយ Dr. Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពនៃការរៀបចំឯកសារ និងការជ្រើសរើសប្រធានបទអន្តរាគមន៍សំខាន់ៗ ដែលប្រតិភូក្រសួងសុខាភិបាលកម្ពុជា នឹងចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។

សូមគូសបញ្ជាក់ថា របៀបវារៈជាអាទិភាព ដែលប្រតិភូក្រសួងសុខាភិបាលកំពុងផ្តោតជាពិសេសរួមមានបទអន្តរាគមន៍៖ ១) ការប្តេជ្ញាចិត្តលុបបំបាត់ជំងឺគ្រុនចាញ់ ២) គោលនយោបាយ និងយុទ្ធសាស្ត្រលើការគ្រប់គ្រងផលិតផលថ្នាំជក់ ៣) ប្រព័ន្ធសុខាភិបាលមានភាពធន់ជាពិសេស សុខភាពតែមួយ (One Health) ៤) ការគ្រប់គ្រងជំងឺឆ្លង ជាពិសេសកត្តាហានិភ័យ ៥) ការគ្របដណ្តប់សុខភាពសកល តាមរយៈថែទាំសុខភាពបឋម រួមទាំងសុខភាពផ្លូវចិត្ត ៦) ការបម្រើសេវាសុខភាពដែលផ្តោតលើប្រជាជន (People-centred service delivery) ៧) ការអភិវឌ្ឍធនធានមនុស្ស (Workforce development) ៨) ការធានាគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ផលិតផលវេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្ត (Product quality assurance) ៩) ប្រព័ន្ធព័ត៌មានសុខាភិបាល រួមទាំងសុខាភិបាលឌីជីថល (digital health) ១០) សេវាផ្តល់ថ្នាំបង្ការប្រកបដោយគុណភាព ១១) ផែនការត្រៀមលក្ខណៈឆ្លើយតបបន្ទាន់បញ្ហាសុខភាពសាធារណៈ ១២) ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ១៣) សុវត្ថិភាពអ្នកជំងឺ និងសុវត្ថិភាពការវះកាត់ (Patient safety and surgery safety)

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19