Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផល នៃការពិនិត្យវឌ្ឍនភាពគម្រោងសុខភាពតែមួយនៅកម្ពុជា (Debriefing Meeting on OH4CAM Progress)
ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយនៅ​ កម្ពុជា​  (IMCC-OH) បានដឹកនាំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផល នៃការពិនិត្យវឌ្ឍនភាពគម្រោងសុខភាពតែមួយ​ ក្រោមហិរញ្ញប្បទានរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការរៀបចំរបាយការណ៍ចាប់ផ្តើមគម្រោង (Inception Report) ) ផែនការសកម្មភាពប្រចាំឆ្នាំ (AWPB) ផែនការលទ្ធកម្ម (Procurement Plan) និងពិភាក្សាអំពីសកម្មភាពអាទិភាពមួយចំនួន ក្នុងការជំរុញកិច្ចសហការពហុវិស័យ ដើម្បីគាំទ្រការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមការងារពន្លឿនការរៀបចំរបាយការណ៍ចាប់ផ្តើមគម្រោង (Inception Report) ) និងការអនុវត្តផែនការលទ្ធកម្មឱ្យស្របតាមនីតិវិធី និងពេលវេលាកំណត់ ព្រមទាំងបន្តពង្រឹងយន្តការសម្របសម្រួល និងការតាមដានវឌ្ឍនភាពការងារ ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាព នៃគម្រោងនាពេលអនាគត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  លោកស្រីសាស្រ្តាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងតំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងអង្គការ PATH ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7