Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល (Technical Working Group For Health-TWGH) ប្រចាំខែមេសា ឆ្នាំ២០២៦។
ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអនុប្រធានលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេសសុខាភិបាល និងលោកស្រី Amy Cawthorne អ្នកសម្របសម្រួល ទីប្រឹក្សាជាន់ខ្ពស់តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានសហដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល ប្រចាំខែមរសា ឆ្នាំ២០២៦ ក្រោមមូលបទ៖ “ការគ្របដណ្តប់សុខភាពជាសកល (UHC) ដោយផ្តោតលើការគាំពារសុខភាពសង្គម និងនិរន្តភាពហិរញ្ញប្បទានសុខាភិបាល”។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើប្រធានបទសំខាន់ៗដូចខាងក្រោម៖

1.មូលនិធិសមធម៌សុខភាពសម្រាប់ជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះនៅខេត្តរតនគិរី

2.វឌ្ឍនភាពនៃការប្រើប្រាស់មូលនិធិសមធម៌សុខភាព (HEF) និងមូលនិធិសន្តិសុខសង្គម(NSSF) ក្នុងវស័យសុខាភិបាល

3.ហិរញ្ញប្បទានសុខភាពប្រកបដោយចីរភាព និងការការពារសង្គមផ្នែកសុខភាព ដោយធនាគារពិភពលោក។

សូមបញ្ជាក់ជូនថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល គឺជាយន្តការសម្របសម្រួល រវាងភាគីក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍវិស័យសុខាភិបាល ដែលតែងតែរៀបចំជាទៀងទាត់ប្រចាំខែ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរួមគ្នា ក្នុងការធានាការបម្រើសេវា ជូនប្រជាជនកាន់តែប្រសើរឡើង និងឈានឆ្ពោះទៅសម្រេចគម្របសុខភាពសកល។

កិច្ចប្រជុំនេះមានអ្នកចូលរួមមកពីអង្គភាពនានាចំណុះក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍសុខាភិបាល សរុបជាង ៣០នាក់។


Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10