Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិនិត្យសម្រេចថ្នាក់ជាតិ ស្តីពីគោលការណ៍ណែនាំ បែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប
ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាពិនិត្យសម្រេចថ្នាក់ជាតិ ស្តីពីគោលការណ៍ណែនាំ បែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប ក្រោមអធិបតីភាព ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសណ្ឋាគារកាំបូឌីយ៉ាណា។

គោលបំណងនៃសិក្ខាសាលានេះ ដើម្បីសម្រេចលើខ្លឹមសារកែសម្រួល នៃ «គោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ដែលបានរួមបញ្ចូលនូវមតិត្រឡប់ពាក់ព័ន្ធ ដែលប្រមូលបានក្នុងដំណាក់កាលសាកល្បង ដោយរួមទាំងវិធីសាស្ត្រផ្តោតលើការយកចិត្តទុកដាក់លើជនរងគ្រោះ។    

កម្មវិធីនេះ មានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានមន្ទីរ ស.អ.យ ខេត្ត តំណាងជាន់ខ្ពស់ការិយាល័យ JICA ប្រចាំនៅកម្ពុជា ប្រធានមណ្ឌលសំចតប៉ោយប៉ែត និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុបអ្នកចូលរួមចំនួន ៧២នាក់។


Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14