រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារ បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាស្តីពី ការផ្តល់សុពលភាពលើផែនទីបង្ហាញផ្លូវចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា ដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
សិក្ខាសាលាមានគោលបំណង ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ នៃការប្រយុទ្ធនឹងជំងឺអេដស៍ ជាពិសេស លើការផ្តល់សុពលភាពលើផែនទីបង្ហាញផ្លូវធានាចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា ឆ្នាំ២០២៦-២០២៩។
គួរកត់សំគាល់ថា សិក្ខាសាលា មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាប្រធាន ឬតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកនាយក និងមន្ត្រីនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ព្រមទាំងតំណាងអង្គការ DFAT អង្គការសង្គមស៊ីវិល ដែលមានកិច្ចការពាក់ព័ន្ធនឹងការងារអេដស៍ មានដូចជា អង្គការ HACC, CPN+, KHANA, RHAC, FHI360, បណ្តាញចតុមុខ, MHC, MHSS, AUA, និងអ្នកពាក់ព័ន្ធសរុបមានចំនួន ៥០ រូប។