Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំជាមួយក្រុមហ៊ុន Assistance Publique – Hôpitaux de Paris, AP-HP International (APHP International) អំពីវឌ្ឍនភាពគម្រោងសិក្សាលទ្ធភាពបង្កើតមន្ទីរពេទ្យមិត្តភាពកម្ពុជា-បារាំង
ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី  រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន APHP International អំពីវឌ្ឍនភាពគម្រោងសិក្សា លទ្ធភាពបង្កើតមន្ទីរពេទ្យមិត្តភាពកម្ពុជា-បារាំងនៅកម្ពុជា។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងលម្អិតអំពី៖

1.ម៉ូដែលសេដ្ឋកិច្ច (economic model) របស់គម្រោង

2.មធ្យោបាយហិរញ្ញវត្ថុ និងដំណើរការ

3.ការចូលរួមចំណែក្នុងដំណើរគាំពារសុខភាពសាកល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមហ៊ុន APHP International ដែលមានបំណង់ចូលរួមដើម្បីអភិវឌ្ឍន៍ វិស័យសុខាភិបាលកម្ពុជា តាមរយៈការសិក្សាស្វែងយល់ និងវាយតម្លៃស្ថានភាពបច្ចុប្បន្ន ក្នុងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណ និងបញ្ជាក់អំពីជំហរគាំទ្រ ជាគោលការណ៍ចំពោះលទ្ធផលសម្រេចបានជាបន្តបន្ទាប់ និងផែនការបន្ត របស់ក្រុមការងារខាងលើ ក្នុងការរៀបចំបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យ មិត្តភាពកម្ពុជា-បារាំងនៅកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10