Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិរួមគ្នា សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងជំងឺរបេងនៅកម្ពុជា
ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល អញ្ជើញចូលរួមក្នុងពិធីបើក និងដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិរួមគ្នា សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងជំងឺរបេងនៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល។ សិក្ខាសាលានេះ មានរយៈពេលចំនួន ០២ថ្ងៃ នៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ កាំបូឌីយ៉ាណា។

គោលបំណង នៃអង្គសិក្ខាសាលានេះ ផ្តោតទៅលើចំណុចសំខាន់ៗ រួមមាន៖

១) ពន្យល់អំពីគោលការណ៍ណែនាំរបស់មូលនិធិសកល ការបែងចែកថវិកា និងតម្រូវការសម្រាប់ការរៀបចំសំណើសុំថវិកាមូលនិធិសកល ជុំទី៨ ឆ្នាំ២០២៧-២០២៩ រួមទាំងផែនទីបង្ហាញផ្លូវ និងកាលវិភាគ។

២) វិភាគតម្រូវការកម្មវិធី គម្លាតថវិកា និងភាពស៊ីសង្វាក់គ្នានឹងបទអន្តរាគមន៍សំខាន់ៗ និងអាទិភាពសម្រាប់ជំងឺអេដស៍ និងរបេង ដោយផ្អែកលើផលប៉ះពាល់ជាវិជ្ជមានខ្ពស់បំផុត និងតម្លៃនៃការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់។

៣) កំណត់ និងពិភាក្សាពីឱកាសសំខាន់ៗសម្រាប់ការរួមបញ្ចូលគ្នា រួមទាំងការវិនិយោគក្នុងវិស័យពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយភាពធន់  និងវិធីសាស្រ្តនៃការប្រើប្រាស់ហិរញ្ញប្បទានក្នុងស្រុក ដើម្បីជំរុញផលប៉ះពាល់ជាវិជ្ជមាន ប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាព។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងប្រព័ន្ធនិម្មិត (Zoom) ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល  ក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងតំណាងក្រសួងពាក់ព័ន្ធ តំណាងគណៈកម្មាធិការសម្របសម្រូលជំនួយមូលនិធិសកលនៅកម្ពុជា និងដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការពាក់ព័ន្ធ រួមមាន៖  អ្នកប្រឹក្សាសម្រាប់ការអភិវឌ្ឍសំណើសុំថវិកា តំណាងក្រុម KAP បណ្តាញអ្នករស់នៅជាមួយអេដស៍ អ្នកមានជំងឺរបេង តំណាង MEF-PR, SIs, SSIs  តំណាងដៃគូសុខាភិបាល WHO, UNAIDS, UNOPS, RSC, USG, USCDC, CHAI, DFAT, ស្ថានទូតបារាំង, Expertise France, FHI360,ក្រុមការងារប្រទេសមូលនិធិសកល តំណាង LFA  ព្រមទាំងតំណាងពីវិស័យឯកជន និងស្ថាប័នអប់រំ/ស្រាវជ្រាវពាក់ព័ន្ធ សរុបចំនួន ១៨០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35