Cambodia
ព័ត៌មានលំអិត

Image
ដំណើរទស្សនកិច្ចរបស់ប្រតិភូ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដើម្បីស្វែងយល់ អំពីការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព
ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានទទួលស្វាគមន៍ប្រតិភូនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដែលអញ្ជើញមកទស្សនកិច្ចស្វែងយល់ អំពីការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ និងលោកនាយកមន្ទីរពេទ្យជាតិ រួមទាំងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត Matthias Nachtnebel មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកសុខាភិបាល នៃទីស្នាក់ការកណ្តាល KfW អមដំណើរដោយប្រតិភូចំនួន ៣រូប ដែលអញ្ជើញមកពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងអង្គការ PATH នៅកម្ពុជា។

គោលបំណងនៃដំណើរទស្សនកិច្ច ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងការបម្រើសេវាព្យាបាល ថែទាំសុខភាពរបស់មន្ទីរពេទ្យជូនអ្នកជំងឺ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពិសេសប្រព័ន្ធអង្កេតតាមដាន ដើម្បីបង្កើនលទ្ធភាពរកឃើញមេរោគស៊ាំនឹងថ្នាំ (AMR) ជំងឺឆ្លងដែលទើបនឹងកើត (EIDs) និងការពិនិត្យលទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម (One Health Data) ដើម្បីឱ្យការឆ្លើយតបមានភាពរហ័ស និងច្បាស់លាស់។

ក្រោយពីបញ្ចប់ទស្សនកិច្ច និងជំនួបពិភាក្សាការងារ លោកវេជ្ជបណ្ឌិត Matthias Nachtnebel បានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋលេខាធិការ និងលោកនាយកមន្ទីរពេទ្យ និងសហការី ក្នុងការទទួលដំណើរទស្សកិច្ចប្រកបដោយផ្លែផ្កានេះ ថែមទាំងសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះប្រសិទ្ធភាព និងគុណភាព នៃការបម្រើសេវាជូនប្រជាពលរដ្ឋ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17