ខេត្តកំពង់ចាម៖ ថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ អិល ប៊ី អិន អាស៊ាន ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីស្តីពីការបកប្រែសម្រេចចុងក្រោយលើកំណែជាភាសាខ្មែរនៃមគ្គុទ្ទេសក៍ជាតិ សម្រាប់ប្រព័ន្ធបញ្ជូន និងការដឹកជញ្ជូនសំណាក ដើម្បីគាំទ្រការឆ្លើយតបនឹងជំងឺរាតត្បាត។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី៖
-ពិនិត្យ កែសម្រួល និងបកប្រែមគ្គុទ្ទេសក៍ជាតិជាភាសាខ្មែរ
-បង្កើតជាស្តង់ដារួមមួយ សម្រាប់ប្រទេសកម្ពជា នៃប្រព័ន្ធដឹកជញ្ជូនសំណាក
-ពង្រឹងសមត្ថភាពក្នុងការប្រមូល វេចខ្ចប់ និងដឹកជញ្ជូនសំណាកដោយសុវត្ថិភាព និងទាន់ពេលវេលា (TAT) និងជួយកាត់បន្ថយការពន្យាពេល បង្កើតភាពជាក់លាក់នៃលទ្ធផល និងគាំទ្រដល់ការសម្រេចចិត្តផ្នែកវេជ្ជសាស្រ្តបានទាល់ពេលវេលា (Diagnostic Network and Opportunity = DNO)
-ឆ្លើយតបទៅនឹងបទប្បញ្ញាត្តិអន្តរជាតិ ដូចជា WHO IATA និង IHR (2005)
-គាំទ្រដល់វិធីសាស្រ្ត សុខភាពតែមួយ (One Health) ក្នុងការតាមដាន និងឆ្លើយតបនឹងហានិភ័យ សុខភាពសាធារណៈ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ការិយាល័យជំនាញនៃនាយកដ្ឋានសេវាសុខភាព មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូនានា សរុបចំនួន ៣០រូប ក្រោមជំនួយឧបត្ថមពី អង្គការ FHI 360 តាមរយៈគ្រោង STRIDES។