Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់នាយកមកពីមន្ទីរពេទ្យជាតិទាំងអស់ ប្រធានផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ និងផ្នែករដ្ឋបាលទាំងអស់ ឱ្បបង្កេីនការជួយទទួលព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព
ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៦

បន្ទាប់ពីដឹកនាំការចុះពិនិត្យសេវាសង្គ្រោះបន្ទាន់ និងសង្គ្រោះកម្រឹតធ្ងន់ ដែលកំពុងមានភាពមមាញឹកខ្លាំងនៅមន្ទីរពេទ្យកាល់ម៉ែតដោយមូលហេតុប្រជាពលរដ្ឋមានទំនុកចិត្តលេីសេវាសាធារណៈ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់នាយកមកពីមន្ទីរពេទ្យជាតិទាំងអស់ ប្រធានផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ និងផ្នែករដ្ឋបាលទាំងអស់ ឱ្បបង្កេីនការជួយទទួលព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព និងមនុស្សធម៌ខ្ពស់ នៅគ្រប់មន្ទីរពេទ្យជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អ្នកជំងឺគ្រប់រូបត្រូវទទួលបានការពិនិត្យ ព្យាបាល និងថែទាំ ឆាប់រហ័សទាន់ពេល ប្រកបដោយកិត្តិយស មេត្តាធម៌ និងវិជ្ជាជីវៈ ដោយ“មិនទុកឱ្យអ្នកជំងឺណាម្នាក់ត្រូវបានមើលរំលងឡើយ” (No One Left Behind)។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមន្ទីរពេទ្យ និងគ្រឹះស្ថានសុខាភិបាលទាំងអស់ ចូលរួមទទួល និងបញ្ជូនបែងចែកអ្នកជំងឺឱ្យបានសមស្រប ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅតាមសេវាសង្គ្រោះបន្ទាន់ (emergency) និងសង្គ្រោះកម្រឹតធ្ងន់ (ICU) ដោយឈរលើស្មារតីសាមគ្គីភាព ការសម្របសម្រួល និងការទទួលខុសត្រូវរួម។

ការសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចដ៏សំខាន់ ដែលទាមទារឱ្យគ្រប់ភាគីមានការប្តេជ្ញាចិត្ត ក្នុងមនុស្សធម៌ និងវិជ្ជាជីវៈខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លេី «ការយល់ចិត្ត(Empathy) និងការប្រាស្រ័យទាក់ទងល្អ(communication)» ដែលគឺជាគន្លឹះសំខាន់ ក្នុងដំណេីរការព្យាបាល។

គុណភាពនៃទំនាក់ទំនងរវាងបុគ្គលិកសុខាភិបាល និងអ្នកជំងឺ មិនមែនមានត្រឹមតែតម្លៃផ្នែកមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលព្យាបាលដ៏មានប្រសិទ្ធភាពល្អប្រសើរ។

នៅក្នុងបរិបទដែលវិស័យវេជ្ជសាស្ត្រកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងផ្នែកបច្ចេកវិទ្យា និងការរៀបចំប្រព័ន្ធការងារ យើងត្រូវតែថែរក្សាឲ្យបាននូវ “មនុស្សធម៌” ក្នុងការផ្តល់សេវាថែទាំសុខភាព។ ការស្តាប់ដោយយកចិត្តទុកដាក់ ការគោរព ការពន្យល់ច្បាស់លាស់ ការអាណិតអាសូរ និងការបង្កើតទំនុកចិត្ត ត្រូវតែស្ថិតនៅជាមូលដ្ឋាននៃការអនុវត្តវិជ្ជាជីវៈសុខាភិបាល ស្របតាមតម្លៃប្រពៃណីដ៏ល្អរបស់សង្គមកម្ពុជា។

ទំនាក់ទំនងនេះ ពឹងផ្អែកជាចម្បងលើអាកប្បកិរិយា និងទម្លាប់ការងារប្រចាំថ្ងៃ របស់បុគ្គលិកសុខាភិបាលគ្រប់រូប ហើយក៏ត្រូវបញ្ចូលក្នុងការរៀបចំប្រព័ន្ធការងារ ការបណ្តុះបណ្តាល និងវប្បធម៌គុណភាពនៅក្នុងមូលដ្ឋានសុខាភិបាលផងដែរ។

ការយល់ចិត្ត និងការប្រាស្រ័យទាក់ទងល្អ គឺជាការប្តេជ្ញាចិត្តដ៏សំខាន់សម្រាប់បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ដែលជាគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងជាការយកចិត្តទុកដាក់ផ្ទាល់របស់ក្រសួងសុខាភិបាល។

រាជធានីភ្នំពេញ៖​ ថ្ងៃសុក្រ​ ទី៨​ ខែឧសភា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19