រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភុបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តីទី២ លើកទី១១។
គោលបំណងនៃកិច្ចប្រជុំគឺ៖
-ពិនិត្យវឌ្ឍនៈភាព សកម្មភាពការងារនៅក្នុងមជ្ឈមណ្ឌលជាតិពិសោធន៏សុខាភិបាល ក្នុងត្រីមាសទី១ ឆ្នាំ២០២៦
-ពិនិត្យរបាយការណ៏ចំណូលចំណាយត្រីមាសទី១ ឆ្នាំ២០២៦
-រៀបចំផែនការសកម្មភាពការងារត្រីមាសទី២ ឆ្នាំ២០២៦និងមូនិធិសកល ( GF)
-ការងារផ្សេងៗ។
បន្ទាប់ពីស្តាប់របាយការណ៏របស់លោកនាយកមជ្ឈមណ្ឌល ដែលបានលើកអំពីលទ្ធផលដែលទួលបាន
នាត្រីមាសទី១ នេះ និងបញ្ហាប្រឈមមួយចំនួន ដែលមានក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ត្រូវបានដោះស្រាយកាន់តែប្រសើរជាងមុន។ ឯកឧត្តមវេជ្ជបណ្ឌិត បានណែនាំឱ្យខិតខំរកវិធីសាស្រ្តបន្ថែមទៀតដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងខិតខំគិតទុកជាមុន ដោយពង្រីកវិសាលភាពព្រមទាំងពង្រឹងអង្គភាព តាមរយ:ការខិតខំថែរក្សា Accreditation ISO/IEC 17025 និង PQ WHO ដែលទទួលបានកន្លងមករបស់ខ្លួនដូចមានផែនដែលបានគ្រោងទុកដើម្បីអភិវឌ្ឍន៏ទៅថ្ងៃអនាគតបន្ថែមទៀត។
អង្គប្រជុំនេះមានការចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាភិបាល និងជំនួយការ សរុបចំនួន ១១នាក់។