Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្តីពីការអភិវឌ្ឍឧបករណ៍វាយតម្លៃ ការប្រឡងជំនាញគ្លីនិក សម្រាប់ការប្រឡងចេញថ្នាក់ជាតិ (OSCE) សម្រាប់ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក
ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល (SPESHP) បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស ស្តីពីការអភិវឌ្ឍឧបករណ៍វាយតម្លៃការប្រឡងជំនាញគ្លីនិក សម្រាប់ការប្រឡងចេញថ្នាក់ជាតិ (OSCE) សម្រាប់ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

កិច្ចប្រជុំរយៈពេល ៣ ថ្ងៃនេះ មានគោលបំណងក្នុងការរៀបចំឧបករណ៍វាយតម្លៃ សម្រាប់ការប្រឡងការអនុវត្តជំនាញគ្លីនិក (OSCE) សម្រាប់ការវាយតម្លៃនិស្សិតប្រឡងចេញថ្នាក់ជាតិ ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក ដែលមានលក្ខណៈស្តង់ដា ប្រសិទ្ធភាព និងតម្លាភាព។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រីសាស្ត្រាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល មន្ត្រីរាជការនៃក្រសួងសុខាភិបាល ទីប្រឹក្សាគម្រោង SPESHP មន្ទីរពេទ្យជាតិ និងគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលសាធារណៈ និងឯកជន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10