Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលអំពីការអនុវត្តគោលការណ៍ណែនាំជាតិស្តីពី ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ ក្នុងមូលដ្ឋានព្យាបាលនិងថែទាំសុខភាពឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាលដែលផ្តោតលើការអង្កេតចំណុចប្រេវ៉ាឡង់
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១១

ខេត្តស្ទឹងត្រែង៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល  និងដោយមានចង្អុលបង្ហាញពីឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាលនិងជាប្រធានក្រុមការងារបច្ចេកទេសគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ របស់ក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ កឹម សាវួន អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងក្រុមការងារបានរៀបចំវគ្គបណ្តុះបណ្តាលអំពីការអនុវត្តគោលការណ៍ណែនាំជាតិស្តីពី ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ ២០១៩របស់ក្រសួងសុខាភិបាល ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម៖ 
១.ចំណេះដឹងអំពីគោលនយោបាយជាតិ និងគោលការណ៍ណែនាំជាតិស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគរបស់ក្រសួងសុខាភិបាលក្នុងការលើកកម្ពស់គុណភាពសុខាភិបាល។
២.ចែករំលែកបទពិសោធន៍នៃការអនុវត្តល្អអំពីការធ្វើអង្កេតចំណុចប្រេវ៉ាឡង់ការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនិងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
៣.ផ្តល់ចំណេះដឹងនិងនីតិវិធីការធ្វើអង្កេតចំណុចប្រេវ៉ាឡង់ការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅ មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

ជាលទ្ធផល វគ្គបណ្តុះបណ្តាលនេះបានបង្ហាញពីសារៈសំខាន់នៃការអនុវត្តសកម្មភាពការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគទៀងទាត់ជាយន្តការគ្រប់ជ្រុងជ្រោយដើម្បីកាត់បន្ថយភាពស៊ាំនៃឱសថប្រឆាំងមេរោគនឹងទទួលបានផលប្រយោជន៍សម្រាប់អ្នកជំងឺក៏ដូចជាបុគ្គលិកសុខាភិបាលដូចជា កាត់បន្ថយរយ:ពេលស្នាក់នៅព្យាបាលរបស់អ្នកជំងឺក្នុងមន្ទីរពេទ្យ ហានិភ័យអ្នកជំងឺចូលសម្រាកពេទ្យសាជាថ្មី កាត់បន្ថយអត្រាឈឺ និងអត្រា ស្លាប់ដោយសារជំងឺឆ្លង កាត់បន្ថយការឆ្លងមេរោគក្នុងមន្ទីរពេទ្យ កាត់បន្ថយការចំណាយទៅលើការទិញ ឱសថប្រឆាំងមេរោគ និងចំណាយមិនចាំបាច់នានាផ្សេងទៀតដើម្បីសន្សំថវិកា របស់មូលដ្ឋានព្យាបាល និងថែទាំសុខភាពចូលរួមចំណែកសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។ រួមជាមួយគ្នានេះផងដែរចំណុចអង្កេតប្រេវ៉ាឡង់ Point Prevalent Survey (PPS) បានបង្ហាញអំពីទិន្នន័យច្រើនប្រភេទបែបវិទ្យាសាស្រ្តដើម្បីជាភស្តុតាងក្នុងការប្រើប្រាស់ឱសថប្រឆាំងមេរោគត្រូវផ្អែកតាមមគ្គុទេសក៍ព្យាបាលគ្លីនិក លទ្ធផលមន្ទីរពិសោធន៍វេជ្ជសាស្រ្ត គោលការណែនាំជាតិ ស្តីពីការគ្រប់គ្រងការ ប្រើប្រាស់ឱសថប្រឆាំងមេរោគ។
 
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះឧបត្ថម្ភដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដំណោះស្រាយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (ICARS) តាមរយ:អង្គការ KHANA និងមានការអញ្ជើញចូលរួមដោយគ្រូសម្របសម្រួល ពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង មន្រ្តីអង្គការ KHANA និងក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៃមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងសរុបប្រមាណ២៥នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9