Cambodia
ព័ត៌មានលំអិត

Image
ការលើកកម្ពស់ការអនុវត្តការងាររបស់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជា
ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមសាស្រ្ដាចារ្យ កុយ វ៉ាន់នី  រដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលជាមួយគណៈគ្រូពេទ្យជាតិកម្ពុជា បានដឹកនាំប្រជុំជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ដើម្បី ពិនិត្យវឌ្ឍនភាព និងកត្តាប្រឈម  រួមទាំងដំណោះស្រាយនានា រួមគ្នាជំរុញកិច្ចការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈសុខាភិបាល និង និងការពារសុវត្ថិភាពរបស់អ្នកជំងឺ ដែលជាបេសកម្មចម្បងរបស់វិស័យសុខាភិបាល។ 

កិច្ចប្រជុំនេះបានផ្តោតលើ បច្ចុប្បន្នភាព នៃការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជា រួមមាន ១) ការចុះបញ្ជិកា និងការចេញអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ, ២) យន្តការតាមដាន ត្រួតពិនិត្យ និងដោះស្រាយបាតុភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ, ៣) ការពង្រឹងលើកកម្ពស់ចំណេះ ជំនាញវិជ្ជាជីវៈជាប្រចាំក្នុងការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព និងសុវត្ថិភាព និង ៤) ផែនការសកម្មភាពដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៥។ 

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងសុខាភិបាល  និងថ្នាក់ដឹកនាំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6