Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សា លើកិច្ចសហប្រតិបត្តិការបន្ត ស្តីពីកិច្ចការងារសុខភាពតែមួយនៅកម្ពុជា បន្ទាប់ពីកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង សាធារណៈរដ្ឋបារាំង។
ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC Secretaiat) ចូលរួមប្រជុំ ជាមួយ លោកស្រី Marie Buscail អនុប្រធានបេសកកម្មនៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា អំពីការបន្តកិច្ចសហប្រតិបត្តិការលើកិច្ចការសុខភាពតែមួយ នៅកម្ពុជា។

ក្នុងជំនួបកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរក៏បានពិភាក្សាលើសេចក្តីថ្លែងការណ៍រួម
បន្ទាប់ពីកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ (One Health Summit) លើការរៀបចំក្របខណ្ឌសុខភាពតែមួយនៅកម្ពុជាព្រមទាំងបានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងការចូលរួមពីភាគីពាក់ព័ន្ធគ្រប់កម្រិត ដើម្បីគាំទ្រដល់ការអនុវត្តវិធីសាស្ត្រសុខភាពតែមួយ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC Secretariat) និងក្រុមការងារនៃស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5