Cambodia
ព័ត៌មានលំអិត

Image
ព្រឹត្តិការណ៍អមនៃមហាសន្និបាត សុខភាពពិភពលោក លើកទី៧៩ អំពី GX FOUNDATION បើកយុទ្ធនាការ “Make It Simple – No Mosquitoes, No Dengue” ដើម្បីបង្ការជំងឺគ្រុនឈាម
ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៦

ទីក្រុងហ្សឺណែវ៖ ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និង​ឯកឧត្តមសាស្ត្រាចារ្យ​ សុខ​ ជួរ​ ទីប្រឹក្សាក្រសួងសុខាភិបាល​ និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍នៅក្នុងព្រឹត្តិការណ៍អម(Side event) នៃមហាសន្និបាត សុខភាពពិភពលោក លើកទី៧៩ ស្តីពីGX FOUNDATION បើកយុទ្ធនាការ “Make It Simple – No Mosquitoes, No Dengue” ដើម្បីបង្ការជំងឺគ្រុនឈាមហើយបានបង្ហាញពីជំហររបស់ប្រទេសកម្ពុជា ក្នុងកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយ និងអនុវត្តវិធានការ “Make It Simple” ដើម្បីបង្កើតសហគមន៍គ្មានមូស និងគ្មានគ្រុនឈាមប្រកបដោយចីរភាព។
 
ក្នុងព្រឹត្តិការណ៍អមនេះ ប្រព្រឹត្តទៅ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម ដែលកើតចេញពីមូសខ្លា ហើយ GX FOUNDATION បានប្រកាសដាក់ចេញនូវយុទ្ធនាការសហគមន៍ក្រោមប្រធានបទ “Make It Simple – No Mosquitoes, No Dengue”។ យុទ្ធនាការនេះផ្តោតលើវិធីសាស្ត្រសាមញ្ញ ងាយអនុវត្ត និងមានប្រសិទ្ធភាពខ្ពស់ ដោយផ្តល់អាទិភាពដល់ការលុបបំបាត់កន្លែងបង្កាត់ពូជមូស ការប្រើប្រាស់ថ្នាំបាញ់ការពារ និងការចូលរួមពីសហគមន៍ក្នុងការថែរក្សាបរិស្ថានឲ្យស្អាត ស្ងួត គ្មានទឹកនៅទ្រឹង។
 
ការអញ្ជើញចូលរួមព្រឹត្តិការណ៍អម នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ ពីតំណាងប្រទេសសមាជិក   បេសកកម្មអចិន្ត្រៃយ៍ អង្គការដៃគូអន្តរជាតិ ជាច្រើនរូបផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10