ទីក្រុងហ្សឺណែវ៖ ល្ងាចថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួមបានអញ្ជើញចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍អម (side event) ក្រោមប្រធានបទ “Partnership in Action: Sustaining the Momentum for Country-led and Self-reliant Health Financing amid Fiscal Constraints” ដែលសហការរៀបចំដោយ រដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលនីហ្សេរីយ៉ា និងមូលនិធិសហប្រជាជាតិ (UN Foundation) ក្នុងគោលបំណងពិភាក្សាពីយុទ្ធសាស្ត្រហិរញ្ញប្បទានសុខភាពប្រកបដោយចីរភាព ដែលដឹកនាំដោយប្រទេសនានា ក្រោមឧបសគ្គហិរញ្ញវត្ថុ និងសម្ពាធសេដ្ឋកិច្ចជាសកល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីបទពិសោធន៍របស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធហិរញ្ញប្បទានសុខភាពប្រកបដោយសមធម៌ តាមរយៈគោលនយោបាយកម្មវិធីការពារហានិភ័យផ្នែកសុខភាព (Health Equity Fund) ការពង្រីកការធានារ៉ាប់រងសុខភាពសង្គម (Social Health Protection) និងការបង្កើនថវិកាជាតិសម្រាប់វិស័យសុខាភិបាល ទោះបីជាប្រឈមមុខនឹងវិបត្តិកូវីដ-១៩ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចក៏ដោយ។
ព្រឹត្តិការណ៍អមនេះ បានសហការរៀបចំរួមគ្នាពីជប៉ុន នីហ្សេរីយ៉ា និង UN និងមានការអញ្ជើញចូលរួមពីប្រទេសរដ្ឋសមាជិក និងអង្គការដៃគូអន្តរជាតិ ជាច្រេីនរូបទៀត។