Cambodia
ព័ត៌មានលំអិត

Image
ព្រឹត្តិការណ៍អម (side event) ក្រោមប្រធានបទ “Reception for the Launch of the UNICEF-WHO Implementation Guidance on Child Wasting” ដែលរៀបចំដោយអង្គការយូនីសេហ្វ (UNICEF)
ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៦

ទីក្រុងហ្សឺណែវ ប្រទេសស្វីស៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួមព្រឹត្តិការណ៍អម (side event) ក្រោមប្រធានបទ “Reception for the Launch of the UNICEF-WHO Implementation Guidance on Child Wasting” ដែលរៀបចំដោយអង្គការយូនីសេហ្វ (UNICEF) សហការជាមួយអង្គការសុខភាពពិភពលោក (WHO) ដោយបានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាល អ្នកជំនាញអាហារូបត្ថម្ភ តំណាងអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើន។
ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឯកសារណែនាំ ស្តីពីការអនុវត្តការថែទាំកុមារ ដែលមានបញ្ហាស្គមស្គាំង (Child Wasting Implementation Guidance) ដែលជាឧបករណ៍បច្ចេកទេសសម្រាប់ប្រទេសនានា ក្នុងការពង្រឹងកម្មវិធីបង្ការ និងព្យាបាលកង្វះអាហារូបត្ថម្ភស្រួចស្រាវកម្រិតមធ្យម និងធ្ងន់ធ្ងរលើកុមារអាយុក្រោម ៥ឆ្នាំ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6