Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណ:កម្មាធិការផ្តួចផ្តើមបង្ការភាពស៊ាំថ្នាំអាតេមីស៊ីនីន ថ្នាក់តំបន់លើកទី២៧
ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៦

ទីក្រុងវៀងច័ន្ធ៖ ពីថ្ងៃទី១៤ ដល់ ថ្ថៃទី១៥ ខែឧសភា ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួម "កិច្ចប្រជុំគណ:កម្មាធិការផ្តួចផ្តើមបង្ការភាពស៊ាំថ្នាំអាតេមីស៊ីនីន ថ្នាក់តំបន់ លើកទី២៧ (27th RAI Regional Steering Committee Meeting)" នៅទីក្រុងវៀងច័ន្អ នៃសាធរណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលរៀបចំដោយ គណ:កម្មាធិការផ្តួចផ្តើមបង្ការភាពស៊ាំថ្នាំអាតេមីស៊ីនីន ថ្នាក់តំបន់ សហការជាមួយក្រសួងសុខាភិបាលឡាវ  អង្គការUNOPS មូលនិធិសកល  និង អង្គការWHO ។

កិច្ចប្រជុំនេះមានបំណងដើម្បី៖ (១)ពិនិត្យមើលស្ថានការណ៍អេពីដេមីសាស្ត្រនៃជំងឺគ្រុនចាញ់ នៅក្នុងបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ កម្ពុជា វៀតណាម ឡាវ ភូមា និងថៃ (២)ពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តកាងារបច្ចកទេស និងថវិការបស់ការិយាល័យទទួយជំនួយផ្ទាល់ (Principal Recipients:PR) នៃប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ សម្រាប់គម្រោងកំពុងអនុវត្ត (CG7:2024-2026) (៣)ពិនិត្យមើលសេចក្តីព្រាងនៃគំរោងស្នើសុំថវិកាជុំទី៨ សម្រាប់ប្រយុទ្ធនឺងជំងឺគ្រុនចាញ់ (CG8: 2027-2029) ពីមូលនិធិសកល ព្រមទាំងផ្តល់ព័ត៌មានត្រឡប់ច្បាស់លាស់ពីគណ:កម្មាធិការផ្តួចផ្តើមបង្ការភាពស៊ាំថ្នាំអាតេមីស៊ីនីន ថ្នាក់តំបន់ ដើម្បីគ្រោងបញ្ចប់ និងទទួលការអនុម័ត នៅចុងខែឧសភា ២០២៦ (៤)ឯកភាពលើចំណុចអាទិភាពសំខាន់ៗ សម្រាប់ដាក់បញ្ចូលក្នុងគម្រោងស្នើសុំថវិកាលើកទី៨ សម្រាប់ប្រយុទ្ធនឺងជំងឺគ្រុនចាញ់ (CG8) និង(៥)ពិនិត្យមើលលើបរិមាណថវិកាបដិភាគ ដែលបាន និងកំពុងបំពេញចំពោះជុំ CG7 និងតម្រូវការជាថវិកាបដិភាគចំពោះមូលនិធិសកល សម្រាប់ជុំ CG8។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិក នៃគណ:កម្មាធិការផ្តួចផ្តើមបង្ការភាពស៊ាំថ្នាំអាតេមីស៊ីនីនថ្នាក់តំបន់ (RAI Regional Steering Committee) តំណាងក្រសួងសុខាភិបាល និងកម្មវិធីជាតិប្រយុទ្ធនឺងជំងឺគ្រុនចាញ់ នៃបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គទាំងប្រាំ៖ កម្ពុជា វៀតណាម ឡាវ ភូមា និងថៃ តំណាងអង្គភាពCDC នៃប្រទេសចិន ព្រមទាំងតំណាងអ្នកផ្តល់ជំនួយ ដៃគូអភិវឌ្ឍ និងដៃគូបច្ចេកទេស ដែលរួមមាន អង្គការ UNOPS, GFATM ,WHO តំណាងអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ចូលរួមផ្ទាល់ ចំនួន ៥០រូប និងតាមអនឡាញមួយចំនួនទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8