Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារជាមួយប្រតិភូ នៃអង្គការ GAVI
ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួប លោកស្រី Nadia Lasri, Senior Country Manager of GAVI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ GAVI ដែលតែងតែផ្តល់ការគាំទ្រថវិកា និងរួមចំណែកសហការយ៉ាងជិតស្និទ្ធជាប្រចាំ ជាមួយក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិចាក់ថ្នាំបង្ការ ជាពិសេសក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩។

គោលបំណងក្នុងជំនួបពិភាក្សានេះ ផ្តោតសំខាន់លើការស្នើសុំពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ប្រភពថវិកាផ្សេង ឬ យន្តការនានាក្នុងការប្រើប្រាស់ថវិកា សម្រាប់លទ្ធកម្មវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនសម្រាប់កុមារី និងស្ត្រីវ័យជំទង់ អាយុចាប់ពី ១៥ ដល់ ២០ឆ្នាំ។

ជំនួបនេះ មានការចូលរួមអមដោយ ឯកឧត្តម ជិន វិសាល អគ្គលេខាធិការក្រសួងសុខាភិបាល លោកប្រធាននាយកដ្ឋានហិរញ្ញវត្ថុ លោកស្រីនាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកស្រីប្រធានអង្គភាពលទ្ធកម្ម នៃក្រសួងសុខាភិបាល និងលោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10