Cambodia
ព័ត៌មានលំអិត

Image
ពិធីសំណេះសំណាលចែកអំណោយមនុស្សធម៌ ជូនអតីតយុទ្ធជននៅភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៦

ខេត្តពោធិសាត់ : ថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ន ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលចែកអំណោយមនុស្សធម៌ ជូនអតីតយុទ្ធជននៅភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

បន្ទាប់ពីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញកាត់ខ្សែបូ សម្ពោធប្រគល់ផ្ទះថ្មីចំនួន ១០០ខ្នង និងអណ្តូងចំនួន ១២៥ បន្ថែមទៀត ជូនបងប្អូនអតីតយុទ្ធជន នៅភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង ស្រុកក្រវ៉ាញ ខេត្តពោធិសាត់ ដែលសរុបផ្ទះ និងអណ្តូងទឹកជាអំណោយរបស់កាកបាទក្រហមកម្ពុជា មានផ្ទះចំនួន ៧២៨ខ្នង និងអណ្តូងទឹកចំនួន ៤១៥។

ឆ្លៀតក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់នៅផ្ទះគំរូ ដើម្បីបានដឹងពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាបង្កើតបានជាទិដ្ឋភាពដ៏ស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត។

ពិធីនេះមានការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា  អភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអតីតយុទ្ធជន និងនិវត្តជនចំនួន ១ ១៦៩គ្រួសារ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9