Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រកាសបើកយុទ្ធនាការពិនិត្យស្រាវជ្រាវមហារីកមាត់ស្បូនដោយប្រើប្រាស់តេស្ត HPV នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៦

ខេត្តកំពង់ចាម ៖ព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការពិនិត្យស្រាវជ្រាវមហារីកមាត់ស្បូនដោយប្រើប្រាស់តេស្ត HPV នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

នៅក្នុងពិធីបើកយុទ្ធនាការ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណទៅដល់អង្គការ JICA ដែលបានចូលរួមជាមួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងដូចជាជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជាពិសេសក្នុងថ្ងៃនេះចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន ដោយចាប់ផ្ដើមបើកយុទ្ធនាការស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនដោយប្រើប្រាស់តេស្ត HPV ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំទៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យក៏ដូចជាក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ឱ្យខិតខំអនុវត្តការងារបច្ចេកទេសប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យមន្ទីរពេទ្យធ្វើការស្រាវជ្រាវជំងឺមហារីកមាត់ស្បូនដោយប្រើតេស្ត HPV ជាបន្តទៀតបន្ទាប់ពីយុទ្ធនាការនេះបានបញ្ចប់ និងត្រូវបន្តសេវាកម្មនេះឱ្យមានជាអចិន្ត្រៃយ៍នៅក្នុងមន្ទីរពេទ្យ។

សូមបញ្ជាក់ផងដែរ យុទ្ធនាការនេះមានរយៈពេលចំនួន៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃ១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទៅលើស្ត្រីគោលដៅដែលមានអាយុចន្លោះពី៣០ឆ្នាំ ទៅ៤៥ឆ្នាំ។

នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងតំណាងអង្គការJICA ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10