Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូសុខាភិបាល បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញទៅចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៦

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូសុខាភិបាល បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញទៅចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីតំណាងប្រទេសជាសមាជិកចំនួន ១៨៥ ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា Reshaping Global Health: A Shared Responsibility»។

ក្នុងការចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកនេះ ប្រតិភូក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍ សំខាន់ៗជុំវិញប្រធានបទទាំង៣៖ ១) ការផ្តល់សេវាសុខភាព (Provide health) ២) ការពារសុខភាព (Protect health) និង ៣) លើកកម្ពស់សុខភាព (Promote health) ដោយសំខាន់លើ៖ ១) ជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីការប្រយុទ្ធនឹងជំងឺឆ្លងសកល (Pandemic Agreement) ដែលមហាសន្និបាតបានអនុម័តកាលពីឆ្នាំ២០២៥កន្លងមក ២) ការប្តេជ្ញាចិត្តជាសកលឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ របេង និងជំងឺឆ្លងតំបន់ត្រូពិច (Neglected Tropical Diseases) ៣) សុខភាពផ្លូវចិត្ត ៤) ការគ្របដណ្តប់សុខភាពជាសកល ផ្តោតលើយុទ្ធសាស្រ្តសកលស្តីពីសមាហរណកម្មការសង្គ្រោះបន្ទាន់ ការថែទាំការវះកាត់និងករណីស្មុគស្មាញ ៥) ភាពស៊ាំឱសថប្រឆាំងមេរោគ (Antimicrobial Resistance-AMR)។

រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image