Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលការងារគ្រប់គ្រងឱសថ នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត CPA1, CPA2 និងមន្ទីរពេទ្យខេត្តកម្រិត CPA3
ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានចុះអភិបាលការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA1) មន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA2) និងមន្ទីរពេទ្យខេត្តកម្រិត (CPA3)។

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១)អនាម័យក្នុង និងក្រៅឃ្លាំងឱសថ
២)ការងាររៀបចំទុកដាក់ឱសថតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល
៣)ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៤)ការងារគ្រប់គ្រងឱសថញៀន នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA2)
និងមន្ទីរពេទ្យខេត្ត (CPA3)
៥)ការងារគ្រប់គ្រងឱសថ នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA1) មន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA2) និងមន្ទីរពេទ្យខេត្តកម្រិត (CPA3)។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាល គ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ជូនដល់មន្ត្រី បុគ្គលិក នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA1) មន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA2) និងមន្ទីរពេទ្យខេត្តកម្រិត (CPA3) នៅក្នុងខេត្តបាត់ដំបង ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ បានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរគោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវា ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

គួរបញ្ជាក់ផងដែរថា៖ មន្ទីរពេទ្យដែលចុះអភិបាលមានដូចជា
១.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកថ្មគោល កម្រិត (CPA1)
២.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកបវេល កម្រិត (CPA1)
៣.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែករការ កម្រិត (CPA1)
៤.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកឯកភ្នំ កម្រិត (CPA1)
៥.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកសំពៅលូន កម្រិត (CPA2)
៦.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកមោងឬស្សី កម្រិត (CPA2)
៧.ឃ្លាំងឱសថមន្ទីរពេទ្យខេត្តបាត់ដំបង កម្រិត(CPA3)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13