Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ប្រពន្ធ័សុខាភិបាលកម្ពុជាមានភាពធន់ និងឆ្លើយតបបានទៅតាមអាទិភាពសុខាភិបាល ក៏ដោយសារមន្រ្តីតាមមូលដ្ឋានសុខាភិបាល ខិតខំបំពេញកិច្ចការរបស់ខ្លួន ប្រកបដោយភាពជឿជាក់។»

ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦

ថ្ងៃអង្គារ ១០កើត ខែ ជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣១៣៤ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការកោតសរសើរលើវិស័យសុខាភិបាលកម្ពុជាតាមរយៈជំនួបនានា ពីដៃគូរអន្តរជាតិក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ ដែលបានរៀបចំឡើងនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស មកជម្រាបជូនដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ឋានានុក្រម។ កិត្តិយសនេះ បានមកពីការដែលប្រទេសកម្ពុជាបាននាំបទពិសោធន៍វិជ្ជមានមួយចំនួនទៅចែករំលែក នៅលើឆាកអន្តរជាតិ ដែលបទពិសោធន៍ទាំងនោះកើតចេញពីកាងាររបស់មន្ត្រីនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ រួបរួមគ្នាពង្រឹងប្រពន្ធ័សុខាភិបាលឱ្យកាន់តែមានភាពធន់ និងរីកចំរើន។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយក ២ចំនុច ទាក់ទងនឹងការរៀបចំគម្រោងឱ្យទទួលជោគជ័យគឺ (១)សារៈសំខាន់នៃការរៀបចំប្រពន្ធ័រដ្ឋបាលឱ្យក្លាយជាយន្តការគាំទ្រ ដែលមានប្រសិទ្ធិភាព និង (២)បង្ហាញពីកម្រិតចំនួន ២ នៃការផ្តល់អន្តរាគមន៍ នៅតាមអង្គភាពដែលមានកម្រិតចាត់ចែងការងារជាមូលដ្ឋាន (organizational approaches) និងកម្រិតចាត់ចែងការងារបែបយុទ្ធសាស្រ្តរយៈពេលវែង (strategic approaches)។

ជាកិច្ចបន្ទាប់ ក្រុមការងារការិយាល័យសុខាភិបាល នៃស្រុកប្រតិបត្តិឆ្លូង នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តក្រចេះ បានធ្វើបទបង្ហាញពីការបង្កើនការធ្វើតេស្តស្វែងរកអ្នកជំងឺលើសសម្ពាធឈាម និងលើសជាតិស្ករក្នុងឈាម នៅក្នុងតំបន់គ្របដណ្តប់របស់ស្រុកប្រតិបត្តិឆ្លូង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47

រូបភាព Gallery
1 / 1
Gallery image