នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអញ្ចើញចូលរួមក្នុងពិធីសំណេះសំណាលស្ដីពី «ការពង្រឹងប្រសិទ្ធភាពនៃការងារនាំពាក្យនិងព័ត៌មានថ្នាក់ជាតិ» ដឹកនាំដោយ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាំពាក្យនៅតាមក្រសួង ស្ថាប័ន សរុបជិត ៨០នាក់ តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។
ពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចការផ្សព្វផ្សាយការងារនាំពាក្យ និងព័ត៌មានឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព ព្រមទាំងការចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរ ទាក់ទងកិច្ចការងារនាំពាក្យ និងព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងបង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរវាងក្រុមអ្នកនាំពាក្យ។