Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ស្តីពីការសម្របសម្រួល និងរៀបចំផែនការអនុវត្ត នៃអនុស្សរណៈ នៃយោគយល់គ្នា (MOU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក

ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ស្តីពីការសម្របសម្រួល និងរៀបចំផែនការអនុវត្ត នៃអនុស្សរណៈ នៃយោគយល់គ្នា (MOU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

គោលបំណង នៃកិច្ចប្រជុំ បានផ្តោតសំខាន់៖ ១) ការរៀបចំផែនការសកម្មភាពអនុវត្តគម្រោងដែលបានចែងក្នុងអនុស្សរណៈ នៃការយោគយល់គ្នា (MOU) និងកិច្ចព្រមព្រៀងចែករំលែកទិន្នន័យ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក និង ២) ពិភាក្សា និងរៀបចំយន្តការសម្រាប់ដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការអនុវត្តគម្រោងឱ្យបានសម្រេចតាមគោលដៅដែលបានគ្រោងទុក។

លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ ជូនដល់អង្គភាពអនុវត្តទាំងអស់ សូមលើកទឹកចិត្តស្វែងយល់ឱ្យបានច្បាស់ និងគោរពតាមឯកសារគតិយុត្តិ ( MOU និង DSA) ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ស៊ុង វិនតៈ រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោក លោក តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image