Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី សេចក្តីណែនាំប្រតិបត្តិ សម្រាប់អភិវឌ្ឍមន្ទីរពេទ្យថ្នាក់តំបន់ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត។

ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦

ខេត្តកំពង់ចាម៖ ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលថ្នាក់ជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេចក្តីណែនាំប្រតិបត្តិ សម្រាប់អភិវឌ្ឍមន្ទីរពេទ្យថ្នាក់តំបន់ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត។

សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងពិនិត្យ ពិភាក្សាបញ្ចប់សេចក្តីព្រាងសេចក្តីណែនាំ ប្រតិបត្តិ សម្រាប់អភិវឌ្ឍមន្ទីរពេទ្យថ្នាក់តំបន់ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ដែលជាសេចក្តីណែនាំប្រតិបត្តិដ៏សំខាន់ ដើរតួនាទីជាសំណុំកញ្ចប់សេវាសុខាភិបាលសារវន្ត ដែលត្រូវផ្តល់ឱ្យទៅតាមកម្រិតនៃមន្ទីរពេទ្យបង្អែក ថ្នាក់ស្រុក និងកម្រិតថ្នាក់ខេត្ត ដែលមាន ៣កម្រិត (CPA1 CPA2 និង CPA3) និងជាស្តង់ដារសម្រាប់ការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក រួមបញ្ចូលទាំងរចនាសម្ព័ន្ធគ្រប់គ្រង ធនធានមនុស្ស សម្ភារៈបរិក្ខារ ឱសថ និងដំណើរការឆ្លើយតបបានការគ្របដណ្តប់សុខភាពជាសកល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមអំពីសេវាស្តារលទ្ធភាពពលកម្ម ជាពិសេសការស្តារនីតិសម្បទាដល់កុមារមានពិការភាពពីកំណើតពេលសម្រាល និងក្រោយសម្រាលក្នុ ងការជួយកុមារឱ្យមានកាយសម្បទាមាំមួន បំពេញមុខងារបានសមសម្រប នៅគ្រប់ដំណាក់លូតលាស់របស់កុមារ។

ឯកឧត្តមបានសង្កត់ធ្ងន់អំពីសេវាវេជ្ជសង្គមក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពគ្រប់កម្រិត ដើម្បីជួយសម្របសម្រួលអ្នកជំងឺ (Patient Facilitator) នៅគ្រប់ផ្នែក ក្នុងនោះការសម្របសម្រួលជាមួយសេវាចម្រុះសម្រាប់ជនរងគ្រោះសង្ស័យដោយអំពើហិង្សាផ្អែកលើយេនឌ័រ។

សាលាពិគ្រោះយោបល់នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន នាយកដ្ឋាន មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែករាជធានី ខេត្ត មន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ មួយចំនួន អង្គការដៃគូអភិវឌ្ឍ សរុបចំនួន ៨០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image