Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការប្រើប្រាស់ទិន្នន័យម៉ាស៊ីនផលិតអុកស៊ីសែន ការផ្គត់ផ្គង់ និងចែកចាយ។

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការប្រើប្រាស់ទិន្នន័យ ម៉ាស៊ីនផលិតអុកស៊ីសែន និងការផ្គត់ផ្គង និងចែកចាយអុកស៊ីសែន។

កិច្ចប្រជុំនេះមានគោលបំណង ៤ធំៗរួមមាន៖ (១)ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើត និងរៀបចំរចនាសម្ព័ន្ធចែកចាយអុកស៊ីសែនវេជ្ជសាស្ត្រ ឱ្យមានប្រសិទ្ធភាព ដោយកំណត់យកមន្ទីរពេទ្យបង្អែកធំៗជា មជ្ឍមណ្ឌលផលិត និងចែកចាយ (Hub) និងមន្ទីរពេទ្យ ឬមណ្ឌលសុខភាពជុំវិញ ជា បណ្តាញទទូល (Spoke) (២)ធានាការត្រៀមលក្ខណៈ និងឆ្លើយតប បង្កើនសមត្ថភាព និងវាយតម្លៃតម្រូវការជាក់ស្តែង ដើម្បីបង្ការកុំឱ្យមានការខ្វះខាតអុកស៊ីសែន ក្នុងករណីមានគ្រាអាសន្ន ឬមានការកើនឡើងនៃអ្នកជំងឺភ្លាមៗ (៣)ការគ្រប់គ្រង់ស្តង់ដា និងគុណភាព ពិភាក្សាលើការថែទាំបច្ចេកទេស ម៉ាស៊ីនផលិតអុកស៊ីសែន និងការធានាគុណភាពខ្យល់អុកស៊ីសែនស្របតាមស្តង់ដាវេជ្ចសាស្ត្រ និង(៤) កិច្ចសហការ និងការបែងចែកភារកិច្ច និងការទទួលខុសត្រូវច្បាស់លាស់រវាងក្រុម ការងារថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានី ខេត្ត និងដៃគូអភិវឌ្ឍន៍។

ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្ត្រាចារ្យបានឱ្យមន្ទីរសុខាភិបាល អនុវត្តការផលិត និងចែកចាយ ដោយអ្នកផលិត(Hub) ត្រូវធានាអុកស៊ីសែនវេជ្ជសាស្ត្រ និងការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់មូលដ្ឋានសុខាភិបាលទាំងសាធារណៈ និងឯកជន ហើយសម្រាប់អ្នកទទួល(Spoke) ត្រូវផ្តល់កម្រៃទៅមន្ទីរសុខាភិបាល ដែលផលិតដើម្បីប្រើប្រាស់ថវិកានេះសម្រាប់ការថែទាំ ជួសជុល និងការគ្រប់គ្រងម៉ាស៊ីន ដើម្បីធានានិរន្តភាពនៃម៉ាស៊ីនផលិតនេះឱ្យបានយូរអង្វែង។

ឯកឧត្តមសាស្ត្រាចារ្យ បានបន្ថែមពីការបញ្ចូលទិន្នន័យឱ្យបានទៀងទាត់ ក្នុងគោលបំណងពិនិត្យមើលស្ថានភាព លទ្ធភាព និងបញ្ហាជួបប្រទះខណៈពេលដែលដំណើការម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំ ដើម្បីបង្កាការខូចខាតកម្រិតធ្ងន់។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី នាយកដ្ឋានសេវាសុខភាព ឯកឧត្តម លោកជំទាវប្រធាន អនុប្រធានមន្ទីរសុខាភិបាល និងអង្គការ CHAI ដែលមានអ្នកចូលរួមសរុបចំនួន ៣៦រូប អញ្ជើញមកពី២៥ រាជធានី-ខេត្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14

រូបភាព Gallery
1 / 1
Gallery image