Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្ដីពី ការបិទបញ្ចប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា

ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២៦

សៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាស្ដីពី ការបិទបញ្ចប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៅខេត្តសៀមរាប។

គួរជម្រាបផងដែរថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បី៖
១. បូកសរុបលទ្ធផលដែលគម្រោងសម្រេចបាន ធៀបនឹងគោលដៅគម្រោង
២. ចែករំលែកបទពិសោធន៍ និងមេរៀនដែលទទួលបាន និងអនុសាសន៍នានា ដើម្បីយកទៅរៀបចំ និងអនុវត្តសម្រាប់គម្រោងក្រោយៗទៀត និង
៣. យន្តការផ្ទេរភារកិច្ចជូនដល់អាជ្ញាធរមូលដ្ឋាន ឬដៃគូពាក់ព័ន្ធ ដើម្បីធានាថាប្រតិបត្តិការមួយចំនួននឹងនៅតែបន្ត និងមាននិរន្តរភាពក្រោយពេលគម្រោងបានបិទបញ្ចប់។

ជាកិច្ចចាប់ផ្តើម លោកជំទាវនាយកគម្រោង ក៏បានថ្លែងអំណរគុណដល់អង្គភាពពាក់ព័ន្ធទាំងអស់រួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខាធិការដ្ឋានគ.ជ.អ.ប WB, GFF, DFAT, KfW, ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ នាយកដ្ឋាន និងមជ្ឈមណ្ឌលជាតិនៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានចូលរួមសហការ ឧបត្ថម្ភ គាំទ្រដល់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្នុងរយះពេល ៦ឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានថ្លែងនូវការកោតសរសើរ ចំពោះការសម្រេចបាននូវលទ្ធផលគួរជាទីមោទន ដែលមិនត្រឹមតែឆ្លើយតបទៅតាមគោលដៅរបស់គម្រោងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសូចនាកស្ទើរតែទាំងអស់ សម្រេចបានលើសពីគោលដៅដែលបានរំពឹងទុក។

ជាចុងក្រោយ លោកជំទាវនាយកគម្រោងបានផ្ដាំផ្ញើរ និងជម្រុញដល់អង្គភាពអនុវត្តទាំងអស់ ឱ្យពន្លឿនសកម្មភាពដែលនៅសេសសល់ ឱ្យបានចប់សព្វគ្រប់ត្រឹមបំណាច់ខែមិថុនានេះ។ លោកជំទាវនាយកគម្រោង ក៏បានសំណូមពរដល់រដ្ឋបាលឃុំសង្កាត់ និងមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់រក្សានូវកិច្ចសហការ និងបន្តយន្តការអនុវត្តការងារដោយប្រើប្រាស់វិធីសាស្ត្រ ចំណេះដឹង និងសម្ភារដែលគម្រោងបានផ្ដល់ជូនយកទៅធ្វើការអប់រំសុខភាពដល់ប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ពិសេសពង្រឹងការចូលរួមរបស់អ្នកថែទាំកុមារ ក៏ដូចជាការតាមដាន និងលើកកម្ពស់ការលូតលាស់របស់កុមារ និងជម្រុញការមកប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលឱ្យបានច្រើន។

សូមជម្រាបជូនថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា លោកស្រី CHIHO SUZIKI តំណាងធនាគាពិភពលោក, តំណាងគម្រោងហិរញ្ញប្បទានសកលគាំទ្រស្រ្តីគ្រប់រូប កុមារគ្រប់រូប (GFF), តំណាងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT), តំណាងទីភ្នាក់ងារបញ្ជាក់ចំណាយ, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្តទាំង៩ ឯកឧត្តមប្រធាន និងអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តទាំង៩ និងលោក លោកស្រី ប្រធាន ការិយាល័យស្រុកប្រតិបត្តិទាំង២៣, ថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពអនុវត្តគម្រោង, ទីប្រឹក្សាសម្របសម្រួលខេត្ត និង មន្ត្រីរដ្ឋបាលស្រុកទទួលបន្ទុកស្រ្តី និងកុមារ និងលោក លោកស្រី ជាមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកថ្នាក់ស្រុកកម្រិត១ និង២ សរុប ចំនួន ២៣០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26

រូបភាព Gallery
1 / 1
Gallery image