Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង វិសាមញ្ញ លើកទី១ ឆ្នាំ២០២៦ អាណត្តិទី២

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា នៃមន្ទីរពេទ្យព្រះអង្គឌួង វិសាមញ្ញ លើកទី១ ឆ្នាំ២០២៦ អាណត្តិទី២ នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយពិនិត្យ ពិភាក្សាលើ សំណើសុំពិនិត្យ និងអនុម័តលើផែនការថវិកា ឆ្នាំ២០២៧ និងវឌ្ឍនភាពនៃការបម្រើសេវា របស់មន្ទីរពេទ្យ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ដូចខាងក្រោម៖
-ពង្រីក និងពង្រឹងសេវា នៅមន្ទីរពេទ្យ និងនវានុវត្តសេវាកម្ម និងធនធានមនុស្ស
-ត្រូវមានផែនការ នៅតាមផ្នែកនីមួយៗ ជាពិសេសផែនការធនធានមនុស្ស
-មន្ទីរពេទ្យត្រូវពង្រឹងសេវាព្យាបាល ក្រមសិលធម៌វិជ្ជាជីវៈបន្ថែម បើទោះមានការល្អប្រសើរក្តី
-ត្រូវរៀបចំផែនការ លំហូរនៃការមកទទួលសេវាព្យាបាលឱ្យកាន់តែល្អប្រសើរ ព្រោះប្រជាពលរដ្ឋបានមកទទួលសេវានៅមន្ទីរពេទ្យកាន់តែច្រើនឡើង
-ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា កុំឱ្យមានការធ្វេសប្រហែស ទាំងក្រមសីលធម៌ ឥរិយាបទ ពាក្យសំដី និងខិតខំទទួលស្វាគមន៍អ្នកជំងឺ។

ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យ ក៏បានកោតសរសើរចំពោះថ្នាក់ដឺកនាំមន្ទីរពេទ្យ ការិយាល័យទាំងបី ដែលបានខិតខំធ្វើការដឹកនាំមន្ទីរពេទ្យ និងអរគុណដល់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក-យិការ ឆ្មប និងមន្ត្រីទាំងអស់ ដែលបានខិតខំបម្រើការងារព្យាបាល ថែទាំ ជូនប្រជាពលរដ្ឋ ទាំងថ្ងៃទាំងយប់។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ឡាយ សុខឃៀង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជំទាវ អ៊ុ សាម៉ុល តំណាងឥស្សរជនមានចំណេះដឹង និងបទពិសោធន៍ខាងវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល និងមន្ត្រីពាក់ព័ន្ទ សរុបចំនួន ១១រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image