Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «មណ្ឌលសុខភាពសម្រាប់មូលដ្ឋានសុខាភិបាលសហគមន៍ជនបទ ដែលធ្លាប់ទទួលបានលំដាប់ថ្នាក់ជ័យលាភី គឺជាការល្អមួយហើយ។ អ្វីដែលល្អជាងនេះទៅទៀត នោះ គឺការផ្តល់ជូន និងទទួលបានមកវិញនូវទំនុកចិត្តពីប្រជាពលរដ្ឋយើងជាប់ជាប្រចាំថែមទៀត ហើយដែលត្រូវតែរក្សាឱ្យបាន។ ខ្ញុំពិតជាសង្ឃឹមថាបងប្អូនសហភាតរៈសុខាភិបាល នឹងព្យាយាមបាន លើសពីការរំពឹងទុក។»

ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៦

រសៀលថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាព បឹងបត់កណ្តោល ស្ថិតនៅភូមិត្រាំសេះ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលជាមណ្ឌលសុខភាពបានបន្តប្រឡងប្រណាំង ជ័យលាភីគំរូ ឆ្នាំ២០២៥។

ក្នុងឱកាសបន្តដំណើរសួរសុខទុក្ខ និងពិនិត្យមូលដ្ឋានសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បាននៅបន្តធ្វើបាឋកថាបណ្តុះបណ្តាល លើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធ Zoom ដែលរៀបចំជាទំលាប់រៀងរាល់រសៀលថ្ងៃអង្គារ ដោយលើកនេះមានវត្តមានចូលរួមផ្ទាល់នៅនឹងកន្លែងពីបុគ្គលិកមណ្ឌលបឹងបត់កណ្តោលផងដែរ។

ប្រតិភូសុខាភិបាល បានសង្កេតឃើញ ភាពរីកចម្រើន បុិនប្រសប់ដែលបុគ្គលិក មន្ត្រីសុខាភិបាលមណ្ឌលសុខភាព បឹងបត់កណ្តោល បានពាំនាំ និងខិតខំសម្រេចបានសម្រាប់អង្គភាពរបស់ខ្លួន ក៏ដូចជាការបង្ហាញឱ្យឃើញពីការតាំងចិត្តខ្ពស់ និងភាពរឹងមាំ ក្នុងការដឹកនាំអង្គភាពរបស់ខ្លួន រិះរកគ្រប់មធ្យោបាយ ឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍។

ការចុះពិនិត្យជារួមឃើញថា លើសពីការប្រឹងប្រែងបម្រើសេវាថែទាំសុខភាពប្រចាំថ្ងៃ មណ្ឌលមានការរៀបចំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប្រកបដោយអនាម័យ ផាសុខភាព និងរៀបចំមានការបង្ហាញព័ត៌មាន សារអប់រំសុខភាព បានយ៉ាងទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ផង និងតាមរយៈបងប្អូនអ្នកស្ម័គ្រចិត្តភូមិផង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54

រូបភាព Gallery
1 / 1
Gallery image