Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ភាពខ្លាំងពិតប្រាកដរបស់យើង មិនមែនត្រឹមតែជាអង្គភាពបម្រើសេវានោះទេ នោះគឺត្រូវមានភាពជាអ្នកដឹកនាំចាស់ទុំ ប្រកបដោយគតិបណ្ឌិត ជាប់ជាប្រចាំ ដើម្បីកាន់តែពង្រឹងសមត្ថភាពរបស់ខ្លួនគ្រប់ជ្រុងជ្រោយ ក្នុងការបម្រើសេវាសុខភាព ប្រកបដោយភាពកក់ក្តៅជូនប្រជាជនយើង។»

ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៦

រដ្ឋមន្រ្តីសុខាភិបាល៖ «ភាពខ្លាំងពិតប្រាកដរបស់យើង មិនមែនត្រឹមតែជាអង្គភាពបម្រើសេវានោះទេ នោះគឺត្រូវមានភាពជាអ្នកដឹកនាំចាស់ទុំ ប្រកបដោយគតិបណ្ឌិត ជាប់ជាប្រចាំ ដើម្បីកាន់តែពង្រឹងសមត្ថភាពរបស់ខ្លួនគ្រប់ជ្រុងជ្រោយ ក្នុងការបម្រើសេវាសុខភាព ប្រកបដោយភាពកក់ក្តៅជូនប្រជាជនយើង។»

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកបាកាន ដែលជាមន្ទីរពេទ្យបង្អែកស្រុកគម្រោង ៦១ ក្នុងការជួសជុលកែលម្អ ដើម្បីពង្រឹងសមត្ថភាពផ្នែកសង្រ្គោះបន្ទាន់ វះកាត់ និងប្រព័ន្ធបញ្ជូនជំងឺ ដើម្បីធានាការពិនិត្យព្យាបាលកាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព ទាន់ពេលវេលានិងនៅកៀកជិតប្រជាពលរដ្ឋ។

ក្នុងឱកាសនៃការចុះពិនិត្យ និងសួរសុខទុក្ខ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំគាល់ឃើញ មន្ទីរពេទ្យមានការៀបចំបានល្អប្រសើរ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងស្មារតីរក្សាបរិស្ថានផាសុខភាព អនាម័យខ្ជាប់ខ្ជួន និងកំនត់យកវិន័យ ក្រមសីលធម៌ ការរៀនសូត្រនវានុវត្តន៍មិនឈប់ រាប់ទាំងការបានល្អប្រសើរ លើការទទួលបដិសណ្ឋារកិច្ច និងគុណភាពបច្ចេកទេសនៃការថែទាំព្យាបាល។ ទន្ទឹមនឹងវឌ្ឍនភាពល្អនេះ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញបន្ថែមទាំងលើភាពជាអ្នកដឹកនាំ ប្រកបដោយភាពចាស់ទុំ ដែលជាកត្តាជំរុញឱ្យអង្គភាពកាន់តែរឹងមាំ និងមានភាពធន់។

សូមជម្រាបជូនថា មន្ទីរពេទ្យបង្អែកបាកាន ទទួលបានជ័យលាភីលេខ១ នៃអង្គភាពផ្តល់សេវាសាធារណៈសំណុំសកម្មភាពបង្រ្គប់កម្រិត១ (CPA1) ទូទាំងប្រទេស ២លើកជាប់គ្នា។

រសៀលថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកបាកាន ដែលស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32

រូបភាព Gallery
1 / 1
Gallery image