Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពី "ការពិភាក្សាពីការរៀបចំបង្កើតកម្រិតថែទាំព្យាបាលទារក និងធ្វើបច្ចុប្បន្នភាពគោលការណ៏ថែទាំព្យាបាលទារកថ្នាក់ជាតិ"

ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាពថែទាំ ព្យាបាល សុខមាលភាពមាតា ទារក កុមារ និងរោគស្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា ពីការរៀបចំបង្កើតកម្រិតថែទាំ ព្យាបាលទារក និងធ្វើបច្ចុប្បន្នភាពគោលការណ៍ថែទាំព្យាបាលទារកថ្នាក់ជាតិ ក្រោមអធិបតីភាពលោកជំទាវសាស្រ្តាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ។

កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ ដើម្បីចូលរួមពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ស្តីពី របៀបនៃការបញ្ជូនទារកដែលមានបញ្ហាទៅកាន់មូលដ្ឋានសុខាភិបាល ដែលមានកម្រិតថែទាំខ្ពស់ជាង គោលការណ៍ថែទាំទារក នៅពេលដែលទារកចូលសម្រាកពេទ្យដំបូង តាមកម្រិតមូលដ្ឋានសុខាភិបាល CPA1 CPA2 និងCPA 3 និងគោលការណ៍ស្តីពីការសង្គ្រោះទារក។

សមាសភាពចូលរួម ក្នុងកិច្ចប្រជុំរួមមានថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ ថ្នាក់ដឹកនាំមន្ទីរពេទ្យក្រោមជាតិ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតជំនាញ ទារក និងកុមារទូទាំងរាជធានី ខេត្ត សរុបចំនួន ៣៦រូប។

Image 1
Image 2
Image 3
Image 4

រូបភាព Gallery
1 / 1
Gallery image