Cambodia
ព័ត៌មានលំអិត

Image
សាររបស់រដ្ឋមន្រ្តីសុខាភិបាល៖ «ទំនុកចិត្តយូរអង្វែងទទួលបានពីការបម្រើសេវាជូនប្រជាពលរដ្ឋ បានមកពីការប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ ឈរលើសមត្ថភាពពិតប្រាកដ និងអកប្បកិរិយាល្អ ។ ទំនុកចិត្តនេះ ត្រូវសន្សំជារៀងរាល់ថ្ងៃ និងជារៀងរហូតទៅមុខ។»

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៦

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដោយមានការចូលរួមពី លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញការបម្រើសេវាសុខភាពនៅ មណ្ឌលសុខភាពពេជចង្វារ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសចុះទស្សនកិច្ច និងសួរសុខទុក្ខនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរការប្តេជ្ញាចិត្ត និងការស្មោះស្ម័គ្រខិតខំប្រឹងប្រែងរបស់មន្ត្រីមណ្ឌល ក្នុងការបំពេញការងារ។ ការរីកចម្រើនរបស់មណ្ឌលសុខភាព បានឆ្លុះបញ្ចាំងពីសារ:សំខាន់នៃភាពជាអ្នកដឹកនាំ ដែលបាននាំមកនូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការបម្រើសេវាសុខភាពជូនប្រជាជន។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថានេះជាមោទនភាព ចំពោះភាពរីកចម្រើន និងការវិវត្តន៍ដ៏វិជ្ជមានរបស់មណ្ឌលសុខភាព ដែលជាមូលដ្ឋានខ្សែបណ្តាយចុងក្រោយនៃប្រព័ន្ធសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ ដោយទឹកចិត្តរំភើបរីករាយ និងឆ្លើយតបទៅភាពរីកចម្រើនជាលំដាប់ មន្រ្តីនៃមណ្ឌលសុខភាព បានគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំសុខាភិបាល ដែលជារៀងរាល់រសៀល ថ្ងៃអង្គារ ឯកឧត្តមរដ្ឋមន្ត្រី យកពេលវេលាដឹកនាំវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍រហូតមកដល់ពេលនេះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image