Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារគម្រោងសុខភាពតែមួយនៅកម្ពុជា (OH4CAM) ប្រចាំខែមិថុនា ឆ្នាំ២០២៦

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងសុខភាពតែមួយនៅកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញ អំពីវឌ្ឍនភាពការងារអនុវត្តគម្រោងរួមមាន៖
- ការរៀបចំផែនការថវិកាប្រចាំឆ្នាំ២០២៦ (AWPB)
- ការរៀបចំសៀវភៅណែនាំប្រតិបត្តិការសម្រាប់អនុវត្តគម្រោង
- ការដំណើរការនីតិវិធីទូទាត់ចំណាយ
- ការពិនិត្យលើរបាយការណ៍អនុវត្តគម្រោងក្នុងដំណាក់កាលដំបូង (Inception Report)
- ការកំណត់អាទិភាពបន្ថែម ក្នុងការជំរុញការសម្របសម្រួលនិងកិច្ចសហការពហុវិស័យ ដើម្បីគាំទ្រការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ ដល់ក្រុមការងារលេខាធិការដ្ឋាន និងទីប្រឹក្សាអនុវត្តគម្រោង សូមបន្តពង្រឹងយន្តការសម្របសម្រួល និងសហការតាមដានវឌ្ឍនភាពការងារ ដោយធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពរបស់គម្រោងនាពេលអនាគត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ លោកស្រីសាស្រ្តាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោក លោកស្រីអគ្គនាយករង ប្រធាន អនុប្រធាន នាយកដ្ឋាន តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងអង្គការ PATH ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13

រូបភាព Gallery
1 / 1
Gallery image