Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំបច្ចេកទេស ពិនិត្យសេចក្តីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តស្តីពីសមធម៌សុខភាពពិការភាព និងការស្តារលទ្ធភាពពលកម្ម ក្នុងវិស័យសុខាភិបាល ២០២៦- ២០៣៥

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេស សុខភាពជនមានពិការភាព នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំបច្ចេកទេសពិនិត្យសេចក្តីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តស្តីពីសមធម៌សុខភាពពិការភាព និងការស្តារលទ្ធភាពពលកម្ម ក្នុងវិស័យសុខាភិបាល ២០២៦- ២០៣៥។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីរៀបចំពិនិត្យមើល លើការអនុវុត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ស្តីពីសមធម៌សុខភាពពិការភាព និងការស្តារលទ្ធភាពពលកម្មក្នុងវិស័យសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់ការចែករំលែកពីវឌ្ឍនភាព និងផែនការយុទ្ធសាស្រ្តអាទិភាពសំខាន់ របស់ក្រសួងសុខាភិបាលកម្ពុជា និងការងារជាអាទិភាពនានា ដែលក្រសួងសុខាភិបាលកំពុងគិតគូរ និងពង្រឹងការអនុវត្តប្រកបដោយសង្គតិភាព ប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព។ ការបម្រើសេវាសុខាភិបាល ជូនជនមានពិការភាព និងការលើកកម្ពស់ការស្តារលទ្ធភាពពលកម្ម ក្នុងវិស័យសុខាភិបាល គឺជាសកម្មភាពសំខាន់ចាំបាច់ សម្រាប់ការឈានដល់ការគ្របដណ្តប់ជាសកល ដោយមិនមានទុកជនណាម្នាក់ចោលឡើយ។

ឯកឧត្តមសាស្ត្រាចារ្យ បានជំរុញ និងលើកទឹកចិត្ត ឳ្យក្រុមការងារពិនិត្យដោយយកចិត្តទុកដាក់ ផ្តល់ធាតុចូល ពិនិត្យលើផែនការយុទ្ធសាស្ត្រ ដែលអាចធ្វើបាន អនុវត្តបាន។ ក្រោយកិច្ចប្រជុំ យើងនឹងទទួលបានផែនការយុទ្ធសាស្រ្តមួយមានភាពពេញលេញ ស្របតាមភាពចាំបាច់។
 
កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីនាយកដ្ឋាននានាក្រោមឱវាទក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិតំណាងអង្គការ WHO, Vital Strategies និង DFAT/Access2 សរុបចំនួន ៣០នាក់។

Image 1
Image 2
Image 3
Image 4
Image 5

រូបភាព Gallery
1 / 1
Gallery image