ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ MPDSR។
គោលបំណងនៃកិច្ចប្រជុំនេះ បង្ហាញពីវឌ្ឍនភាព ការងារពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប និងរកឃើញនូវចំណុចដែលត្រូវកែលម្អគុណភាពសេវា និងអាចកាត់បន្ថយមរណភាពមាតា និងទារកជុំវិញកំណើត។ តាមបទបង្ហាញពីទិន្នន័យ ទទួលបានពីតាមមូលដ្ឋានសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបង្ហាញពីចំណុចដែលបានធ្វើល្អកន្លងមក និងបន្តពង្រឹងការងារយឺតយ៉ាវទី១ ទី២ និងទី៣ ការឆ្លើយតប និងរៀបចំធ្វើផែនការ ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពប្រសិទ្ធភាពខ្ពស់។ ក្នុងនោះដែរ MPDSR និងរៀបចំអំពីការស្រាវជ្រាវការចម្លងរោគពីម្តាយទៅទារកនៅតាមមន្ទីរពេទ្យជាតិទាំង៨ (Vaginal Swap)។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានសំដែងអំណរគុណដល់ក្រុមការងារ MPDSR ថ្នាក់ជាតិទាំងអស់ ដែលបានប្រឹងប្រែងទទួលខុសត្រូវខ្ពស់ក្នុងការប្រមូលករណីពីតាមខេត្តនីមួយៗ វិភាគករណីច្បាស់លាស់ យកកិច្ចការប្រជុំពិនិត្យករណីនីមួយៗ ជាវេទិការសិក្សារៀនសូត្រ ដែលមន្ទីរពេទ្យជាតិបានជួយផ្តល់បច្ចេកទេសដល់មន្ទីរពេទ្យសម្ព័ន្ធមេត្រី។ មន្ទីរពេទ្យដែលមានករណីកើតឡើងធ្វើផែនការកែលម្អ និងមន្ទីរពេទ្យជាតិបានបន្តតាមដានផែនការដើម្បីពិនិត្យមើល។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍ ក្រុមការងារ MPDSR ពង្រឹងការងារបន្ថែមទៀតដូជា (១)ការទំនាក់ទំនងក្រុមការងារគ្រូពេទ្យ ឆ្មប អ្នកដាក់ថ្នាំសណ្តំឱ្យបានល្អ (២)ពង្រឹងការងារដោយរៀបចំ ANC នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ស្រ្តី និងទារក (៣)ពង្រឹងគុណភាពសេវាតាមរយៈកែលម្អភាពយឺតយ៉ាវទាំងបី (៤)មន្ទីរពេទ្យសម្ព័ន្ធមេត្រី ជួយសហការ និង សម្របសម្រួលការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលទាំងអស់ដែលពាក់ព័ន្ធគ្រប់កម្រិត និងស្រាវជ្រាវរកកត្តាហានិភ័យក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមសរុបចំនួន ២៤រូប។