Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងគាំទ្រការពង្រឹងគុណភាពសេវា នៅមន្ទីរពេទ្យបង្អែកស្រុក ក្នុងខេត្តបាត់ដំបង។

ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង៖ ថ្ងៃទី១១ ដល់ទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារ បានចុះពង្រឹងគុណភាពសេវានៅតាមមន្ទីរពេទ្យបង្អែកស្រុក ដើម្បីធានាប្រសិទ្ធភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្រោយសកម្មភាពចុះត្រួតពិនិត្យជាក់ស្តែង និងជួបប្រជុំពិភាក្សាផ្តល់លទ្ឋផលបូកសរុបត្រលប់ជូនដល់មន្ទីរពេទ្យជារួមសង្កេតឃើញថា បានកែលម្អល្អប្រសើរទៅលើ÷
-រៀបចំផែនការអភិវឌ្ឍន៍មន្ទីរពេទ្យប្រកបដោយសោភ័ណភាព និងគុណភាព
-ពង្រឹងបច្ចេកទេស ផ្នែកសង្គ្រោះបន្ទាន់ វះកាត់ សង្គ្រោះទារក និងមន្ទីរពិសោធន៍
-យកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពមាត់ធ្មេញ ភ្នែក ផ្លូវចិត្ត និងព្យាបាលដោយចលនា
-គ្រប់គ្រងថែទាំ ឱសថ បរិក្ខារពេទ្យ និងប្រព័ន្ធបញ្ជូនជំងឺតាមបច្ចេកទេសត្រឹមត្រូវ
-មានការយកចិត្តទុកដាក់ថែរក្សាឧបករណ៏ សម្ភារ បរិក្ខារពេទ្យបានមកពីមន្ទីរពេទ្យ61 ក្រោយពីប្រើប្រាស់រួចមានគំរបបានល្អ
-នៅមានចំនុចខ្វះខាតមួយចំនួនត្រូវបំពេញបន្ថែម ទៅលើការប្រើប្រាស់ប្រព័ន្ឋឌីជីថល ការធ្វើបដិសណ្ឋារកិច្ច ក្នុងការបម្រើសេវាអ្នកជំងឺ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងអំណរគុណពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងលះបង់ខ្ពស់ក្នុងការងារបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋបានលទ្ឋផលល្អប្រសើរ និងត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីផ្តល់សេវាសុខាភិបាលឲ្យបានលឿនប្រកបដោយគុណភាព ប្រសិទ្ធភាព ក្រមសីលធម៌ និងវិជ្ជាជីវ:សុខាភិបាល ជាពិសេសយកចិត្តទុកដាក់ក្នុងបម្រើសេវាជូនអ្នកជំងឺមានបណ្ណមូលនិធិសមធម៌ បណ្ណបសស ជនពិការ និងអ្នកជំងឺងាយរង់គ្រោះដោយហានិភ័យ។

បេសកកម្មនេះ មានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីពាក់ព័ន្ធមកពីមន្ទីរពេទ្យបង្អែក មោងឬស្សី រកា និងឯកភ្នំ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16

រូបភាព Gallery
1 / 1
Gallery image