Cambodia
ព័ត៌មានលំអិត

Image
បេសកកម្មជំរុញការអនុវត្តក្របខ័ណ្ឌជំរុញបង្កេីនការថែទាំសុខភាពបឋម (PHC-BIF) និងការរៀបចំផែនការអន្តរាគមន៍ថែទាំសុខភាពបឋមនៅស្រុកប្រតិបត្តិគំរូនៃខេត្តកំពង់ចាម។

ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦

ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប ឬ PHC-BIF) ថ្នាក់ជាតិ បានចុះបំពេញបេសកកម្មការងារ PHC-BIF ជាក់ស្តែងនៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។

បេសកកម្មនេះ ផ្ដោតសំខាន់លើការចុះពិនិត្យស្ថានភាពអនុវត្តជាក់ស្តែង នៅតាមមូលដ្ឋាន និងជំរុញការរៀបចំផែនការសកម្មភាព PHC-BIF ឱ្យបានសមស្របជាគំរូ សម្រាប់ស្រុកប្រតិបត្តិដែលបានសម្រេចដោយរដ្ឋបាលខេត្ត ឱ្យអនុវត្តក្របខ័ណ្ឌ PHC-BIF គំរូ (Model) នៅក្នុងភូមិសាស្ត្រស្រុកប្រតិបត្តិ (OD) កំពង់ចាម-កំពង់សៀម ។

ក្នុងដំណើរការចុះបំពេញការងារដ៏មានសារៈសំខាន់នេះ លោកជំទាវវេជ្ជបណ្ឌិត បានជួបសំណេះសំណាល ពិនិត្យលេីវឌ្ឍនភាពការងាររបស់ស្រុក និងឃុំ ដែលបានចុះទៅដល់ ព្រមទាំងចូលរួមសង្តេតមេីល កិច្ចប្រជុំវាយតម្លៃវឌ្ឍនភាពការងារនៅតាមទតាំងនីមួយៗ ចូលរួមផ្តល់អនុសាសន៍ណែនាំសំខាន់ចាំបាច់ និងចូលរួមពិនិត្យផ្តល់ការណែនាំក្នុងពិធីបិទសិក្ខាសាលារៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើរការរៀបរៀងរួមគ្នាសម្រាប់ស្រុកប្រតិបត្តិកំពង់ចាម-កំពង់សៀម នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីតំណាងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត (ឯកឧត្តម ឃន ប្រុស អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ទទួលបន្ទុកវិស័យសុខាភិបាល) តំណាងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត អភិបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) និងតំណាងអង្គការដៃគូអភិវឌ្ឍន៍នានា។ 

លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសស្រុកប្រតិបត្តិកំពង់ចាម-កំពង់សៀម ដែលត្រូវបានជ្រើសរើសជាស្រុក ក្នុងការជំរុញការអនុវត្តក្របខ័ណ្ឌ PHC-BIF គំរូ ឱ្យលេចចេញជាលទ្ធផលនា ឆ្នាំ២០២៨ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំជាច្រេីន ជុំវិញចំណុចសំខាន់ៗ។

សូមបញ្ជាក់ផងដែរថា ក្រុមការងារបានចុះពិនិត្យទីតាំងគោលដៅសំខាន់ៗជាច្រើន រួមមាន៖ មណ្ឌលសុខភាព គ សាលាឃុំ គ សាលាស្រុកព្រៃឈរ មណ្ឌលសុខភាពអំពិល មន្ទីរពេទ្យបង្អែកកងមាស មណ្ឌលសុខភាពពាមជីកង សាលាស្រុកកងមាស និងកិច្ចប្រជុំនៃសិក្ខាសាលារៀបចំផែនការ PHC-BIF គំរូ សម្រាប់ស្រុកប្រតិបត្តិកំពង់ចាម-កំពង់សៀម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image