Cambodia
ព័ត៌មានលំអិត

Image
ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧

ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៦

ខេត្តកំពត៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពផ្លូវគោក បានអញ្ជើញចូលក្នុងទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ជើងគោក។

ការប្រារព្ធទិវាសប្តាហ៍ជាតិនេះ ដើម្បីក្រើនរំលឹក និងបន្តខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួន ឱ្យកាន់តែសកម្មថែមទៀត ក្នុងការលើកកម្ពស់ ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីឱ្យអ្នកប្រើប្រាស់ផ្លូវទាំងឡាយយល់ថា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការគោរពស្រលាញ់អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ សមស្របតាមពាក្យស្លោកដែលបានដាក់ចេញ ដោយប្រមុខរាជរជ្ឋាភិបាលកម្ពុជា "ថ្ងៃនេះ ថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍"។

ទិវានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង មន្ទីរ អង្គការដៃគូរពាក់ព័ន្ធ គណៈអភិបាល រាជធានី ខេត្ត ស្នងការ ស្នងការរង មេបញ្ជការ បញ្ជាការរងកងរាជអាវុធហត្ថ យោធា ខេត្ត បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ក្រុមការងារយុវជន ស.ស.យ.ក កាកបាទក្រហម កាយរិទ្ធិ និងតំណាង ក្រុមហ៊ុនម្ចាស់ជំនួយនានា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image