Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ជំរុញឱ្យអង្គភាពសុខាភិបាលចូលរួមប្រឡងប្រណាំងបញ្ចេញស្នាដៃបម្រើសេវាសុខភាព ដោយយកអ្នកជំងឺធ្វើជាចំណុចស្នូល ហើយផលចុងក្រោយបំផុតនៃការប្រឡងប្រណាំង គឺដើម្បី សុវត្ថិភាព និងសុខមាលភាពរបស់អ្នកជំងឺ និងសហគមន៍»

ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល នៅក្នុងដំណើរចុះពិនិត្យការបម្រើសេវាមណ្ឌលសុខភាពគោលដៅគំរូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣១៤៩ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាល ដែលបានខិតខំកែលម្អសេវារបស់ខ្លួនរហូតក្លាយជាមូលដ្ឋានផ្តល់សេវាគំរូ។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើអត្ថន័យរបស់មណ្ឌលសុខភាពគំរូ ដែលភាពជាគំរូនេះ គឺជាកម្លាំងចិត្តសម្រាប់មណ្ឌលសុខភាព បន្តនៅក្នុងបេសកកម្មបម្រើប្រជាជនរបស់ខ្លួន។ មណ្ឌលសុខភាពគំរូពិតប្រាកដ ជាមណ្ឌលសុខភាព ដែលបម្រើសេវាជូនប្រជាជនចេញពីបេះដូង មានការសាមគ្គីផ្ទៃក្នុងជាធ្លុងមួយ និងមានទំនាក់ទំនងល្អជាមួយភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងគោលដៅនៃការធ្វើផែនការ អត្ថប្រយោជន៍នៃការធ្វើផែនការ និងប្រភេទផ្សេងៗ នៃការធ្វើផែនការមកធ្វើការចែករំលែក។

ជាកិច្ចបន្ត ក្រុមការងារមណ្ឌលសុខភាពពេជចង្វារ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើបទបង្ហាញពីការដឹកនាំ និងគ្រប់គ្រងមណ្ឌលសុខភាព រហូតបានក្លាយទៅជាមណ្ឌលសុខភាពគំរូ ក្នុងឆ្នាំ ២០២៣ កន្លងមក។ បទបង្ហាញនេះក៏បានរំលេចនូវការតាំងចិត្ត ដោយឥតលក្ខខណ្ឌ័របស់ប្រធាន និងបុគ្គលិកមណ្ឌលសុខភាព ការិយាល័យសុខាភិបាលស្រុក និងមន្ទីរសុខាភិបាល ក្នុងការកែរលម្អសេវារបស់ខ្លួនរហូតដល់ការប្រឹងប្រែងនេះ បានជួយទាក់ទាញការចូលរួមពី ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការជួយអភិវឌ្ឍមណ្ឌលសុខភាពពេជចង្វារ ឱ្យកាន់តែមានភាពប្រសើរឡើងពី១ឆ្នាំ ទៅ១ឆ្នាំ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image